Sunday, June 29, 2014

ប្រទេសមីយ៉ាន់ម៉ា (ភូមា) Myanmar (Burma)

១.ស្ថានភាពទូទៅ
        ១.១ ឈ្មោះជាផ្លូវការ
        សហភាពមីយ៉ាន់ម៉ា
          ១.២ រាជធានី
          យ៉ង់ហ្គូន (Yangon)
            ១.៣ ការបែងចែកតំបន់រដ្ឋបាល
- រចនាសម្ព័ន្ធរដ្ឋបាលរប​ស់មីយ៉ាន់ម៉ាបែងចែកដួចតទៅ៖ សហភាពតំបន់ (Region)
រដ្ឋដែនដីសហភាព និងតំបន់ស្វ័យាភិបាល។
-សហភាពត្រូវបានបែងចែកជា ៧តំបន់ ៧រដ្ឋ និងដែនដីសហភាពផ្សេងៗទៀត។
រដ្ឋ
ឬតំ​បន់ បែងចែកជាសង្កាត់ (district) ក្រុង (township) មណ្ឌល និងភូមិ (village)។
-តំបន់ ឬរដ្ឋខ្លះមានផ្នែកស្វ័យាភិបាល សង្កាត់ស្វ័យាភិបាល តំបន់ស្វ័យាភិបាល និង
ក្រុងស្វ័យាភិបាល ។
១.៤ ផ្ទៃដី
-ផ្ទៃដីសរុប៖ ៦៧៦.៥៧៨ គម២​​ (ដីគោក៖ ៦៥៣.៥០៨គម២ ដី៖ ២៣.០៧០គម២)
-ព្រំប្រទល់៖ ជាប់ប្រទេសបង់ក្លាដេស១៩៣គម ចិន២.១៨៥ ឥណ្ឌា១.៤៦៣គម
ឡាវ២៣៥គម និងថៃ១៨០០គម ។
-អាកាសធាតុ៖ ត្រូពិចម៉ូសុង
១.៥ ប្រជាពលរដ្ឋ
ក. ប្រជាជន
          -ចំនួនប្រជាជន៖ ៥៤ ៥៨៤ ៦៥០ នាក់ (ឆ្នាំ២០១២)
         
-អត្រាកំណើន៖ ១.០៧ % (ឆ្នាំ២០១២)
         
-អត្រាកំណើត៖ ១៩.១១នាក់/១០០០នាក់ (ឆ្នាំ២០១២)
         
-កម្លាំងពលកម្ម៖ ៣២.៥៣លាននាក់ (ឆ្នាំ២០១១) [1]
ខ.ក្រុមជនជាតិ
Burman៖ ៦៨%  Shan៖ ៩%  Karen៖ ៧%  Rakhine៖ ៤% ចិន៖ ៣%  ឥណ្ឌា ២%
Mon៖ ២% និងជនជាតិផ្សេងៗទៀត៖ ៥% ។
គ. សាសនា
ព្រះពុទ្ធ៖ ៨៩% គ្រឹះ៖ ៤% មូស្លីម៖ ៤% Animist៖ ១% និងសាសនាផ្សេងៗ៖ ២% ។
ឃ. ភាសា
ភាសាភូមា និងភាសារបស់ក្រុមជនជាតិភាគតិច ។
ង. អក្ខរភាព
៨៩.៩ % (អាយុចាប់ពី១៥ឆ្នាំ ចេះអាន និងសរសេរ) ។|
        
         
-ប្រុស ៖ ៩៣.៩%
                   
-ស្រី ៖ ៨៦.៤% (ឆ្នាំ២០០៦)
ច. សុខភាព
-អត្រាមរណៈភាពកុមារ៖ ៤៧.៧៤នាក់/១០០០នាក់ (ឆ្នាំ២០១២)
-អត្រាមរណៈភាពមាតា៖ ២៦នាក់/១០០០នាក់ ស្រ្តីសម្រាលកូន
-អាយុជាមធ្យម៖ ៦៤.២៤ឆ្នាំ បុរស៖ ៦២.៩១ឆ្នាំ ស្រ្តី៖ ៦៧.៧១ឆ្នាំ ។
១.៦ ការទទួលឯករាជ្យ
                ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨ ពីប្រទេស United Kingdom ។
-បុណ្យឯករាជ្យជាតិ៖ ថ្ងៃទី០៤ ខែមករា ១ឆ្នាំ១៩៤៨
-Union Day ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៤៧ ។
១.៧ ធនធានធម្មជាតិ
ប្រេងកាត ឈើ សំណប៉ាហាំង ស័ង្កសី ទង់ដែង ថ្លើមថ្ម ថ្មកំបោរ ឧស្ម័នធម្មជាតិ កៅស៊ូ ត្បូងថ្ម មានតម្លៃ ថាមពលវារីអគ្គិសនី។ល។
១.៨ សេដ្ឋកិច្ច
-ផលិតផលក្នុងស្រុកសរុប GDP៖ ៥១.៩៣កោដិដុល្លារ (ឆ្នាំ២០១១)        
-អត្រាកំណើន GDP៖ ៥.៥% (ឆ្នាំ២០១១)
-GDP Per Capita (PPP)៖ ១៣០០ដុល្លារ (ឆ្នាំ២០១១)
-សមាសភាព GDP តាមវិស័យ៖
-កសិកម្ម៖ ៣៨.១% (ឆ្នាំ២០១១)
-
ឧស្សាហកម្ម៖ ១៨.២% (ឆ្នាំ២០១១)
-
សេវាកម្ម៖ ៤៣.៦% (ឆ្នាំ២០១១)
-អត្រាគ្មានការងារធ្វើ៖ ៥.៥% (ឆ្នាំ២០១១)
-ប្រជាជនរស់នៅក្រោមបន្ទាត់ក្រីក្រ៖ ៣២.៧ (ឆ្នាំ២០១២)
-អត្រាអតិផរណា៖ ៨.៩៣% (ឆ្នាំ២០១១)
-រូបិយវត្ថុ៖ ខ្យាត (Kyat)
-
ប្រទេសដៃគូនាំចេញមាន សហរដ្ឋអាមេរិច ឥណ្ឌា ថៃ ចិន និងជប៉ុន ។
១.៩ ការចូលជាសមាជិកអង្គការផ្សេងៗ
ADB, ARF, ASEAN, BIMSTEC, CP, EAS, FAO, G-77, IAEA, IBRD, ICAO, ICRM, IDA, IFAD, IFC, IFRCS, IHO, ILO, IMF, IMO, Interpol, IOC, ISO (Correspondent), ITU, NAM, OPCW (Signatory), SAARC (Observer), UN, UNCTAD, UNESCO, UNIDO, UPU, WCO, WHO, WIPO, WMO, WTO​។ [2]​
២. ប្រព័ន្ធនយោបាយគ្រប់គ្រង
២. ១ ប្រវត្តិនៃការគ្រប់គ្រងប្រទេស
          ប្រទេសភូមាបានរួបរួមគ្នាជាលើកដំបូងនៅសតវត្សទី១១​ក្នុងរដ្ជកាលស្តេច Anawratachly ហើយបានរក្សាឯករាជ្យរហូតមកដល់ឆ្នាំ១២៨៧ ។ នៅពេលនៅកងទ័ពរបស់ Kublai Khan បានចូលឈ្លានពាន ហើយបានបំផ្លាញចោលនូវសណ្តាប់ធ្នាប់នយោបាយ (Political Order) ។ សន្តិវង្សទី២ (The Second Dynasty) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៤៨៦ ប៉ុន្តែត្រូវមានវិបត្តិដោយសារការបែកបាក់ផ្ទៃក្នុង ហើយបានរួបរួមគ្នាឡើងវិញនៅឆ្នាំ១៧៥២ ប្រទេសជាតិទាំងមូលបានរួបរួមគ្នាម្តងទៀតដោយស្តេច Alaungpaya ។ នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ Alaungpaya ព្រះអង្គបានបណ្តេញចិនឈ្លានពាន ហើយប្រឈមមុខនឹងការគ្រប់គ្រងរបស់អង់គ្លេសនិងបារាំង។ ប្រទេសភូមាបានចូលបក្សសម្ព័ន្ធអង់គ្លេស-ឥណ្ឌាក្នុងកំឡុងសង្រ្គាមអង់គ្លេសនៅចន្លោះឆ្នាំ១៨២៤ និង១៨៨៦ ។ ព្រះមហាក្សត្រចុងក្រោយនៃប្រទេសភូមាឈ្មោះ Thibaw ត្រូវបានអង់គ្លេសនិរទេសខ្លួន ហើយប្រព័ន្ធរាជានិយមទាំងមូលត្រូវបានគាស់រំលើង ។
          ក្នុងសករាជ្យអាណានិយគមអង់គ្លេស សេដ្ឋកិច្ចត្រូវបានកាន់កាប់ដោយជនជាតិចិន និងឥណ្ឌា ។ ប្រទេសភូមាត្រូវបានបំបែកចេញពីឥណ្ឌា ព្រមទាំងមានរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលខ្លួនឯងនៅឆ្នាំ១៩៣៧។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលកាន់កាប់ភូមា យើយផ្តល់នូ​វឯករាជ្យស្រមើស្រមៃក្រោមរបបអាយ៉ង។ ជប៉ុនបានដឹកនាំចលនាប្រឆាំងជាតិសាសន៍អង់គ្លេស។ ក្រោយមកអង់គ្លេសបានជួយភូមាដេញជប៉ុនរហូតបានទទួលឯករាជ្យ។
          ក្នុងទសវត្សទី១ នៃឯករាជ្យ រដ្ឋាភិបាលភូមាត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី U.Nu ហើយក្លាយជាប្រធានអង្គការ AFTEL (Anti-Facist People’s Freedom League) ក្រោយសង្គ្រាមលោកលើកទី២ ឧត្តមសេនីយ៍ Aung San ត្រូវគេធ្វើឃាតនៅឆ្នាំ១៩៤៧ ។ ពេលនោះរដ្ឋាភិបាលបន្តការដឹកនាំតាមបែបប្រជាធិបតេយ្យអាស្រ័យរដ្ឋសភាដែលបន្សល់ទុកពីអង់គ្លេស ។ នៅឆ្នាំ១៩៥៨ AFPFL បានបែកបាក់គ្នាធ្វើឲ្យមានវិបត្តិនយោបាយកើតឡើងនៅខែកញ្ញា ឆ្នាំនោះពួកយោធាដែលដឹកនាំដោយនាយអគ្គសេនាធិការ (Chie of Staff) លោកឧត្តមសេនីយ៍ U.Nu Win បានចូលកាន់កាប់អំណាច លោកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ (A Careataker Government) ដែលមានរូបលោកជានាយករដ្ឋមន្រ្តីស្តីទី (Acting Prime Minister) ។​ លោកបានរក្សាទុកនូវរដ្ឋធម្មនុញ្ញដដែល ហើយបានពង្រឹងស្ថិរភាពនយោបាយ និងសង្គម ដើម្បីត្រៀមបោះឆ្នោតសាជាថ្មី។
          ក្នុងការបោះឆ្នោតឆ្នាំ១៩៦០ គណបក្សUnion ដែលបំបែកខ្លួនចេញពី AFPFL ដឹកនាំដោយ U.Nu បានឈ្នះឆ្នោត ហើយគ្រប់គ្រងរដ្ឋាភិបាលវិញ ។ ទោះបីជាមានការគាំទ្រពីប្រជាជនយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក ​U.Nu មិនអាចប្រឈមមុខដោះស្រាយនូការលំបាកក្នុងសង្គមដូចជា បញ្ហាសន្តិសុខ ការបង្រួបបង្រួមជាតិ និងការអភិ​វឌ្ឍន៍សេដ្ឋកិច្ចបាន ជាហេតុធ្វើឲ្យគណបក្ស Union Party ត្រូវបែកបាក់គ្នាដូច AFPFL ដែរ។
          ឆ្លៀតឳកាសនោះ លោក U.Nu Win បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលនៅខែមីនា ឆ្នាំ​១៩៦២ លោកបានព្យួររដ្ឋធម្មនុញ្ញចាស់ចោល ហើយបង្កើតរដ្ឋាភិបាលបដិវត្តន៍មួយ ។ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៧៤ មានការបោះឆ្នោតមួយដែលមានគណបក្សតែមួយបានដឹកនាំរដ្ឋាភិបាល ដែលមន្រ្តីជាន់ខ្ពស់ភាគច្រើនចេញមកពីយោធា។ លោក U.Nu Win បានចូលបដិវត្តន៍នៅខែវិច្ឆិកា ឆ្នាំ១៩៨១ ។ ទោះបីជាយ៉ាងណាក៏ដោយ​ ប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្ស BSPP នេះ បានបើកសមាជវិសាមញ្ញមួយ ទើបលោក ​U.Nu Win  បានលាលែងចេញពីប្រធានគណបក្ស ដោយបាននិយាយពីការទទួលខុសត្រូវរបស់លោកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបណ្តាលឲ្យមានកុប្បកម្មហិង្សាជាបន្តបន្ទាប់នៅទីក្រុង Rangoon មុនខែមីនា និងមិថុនា។ លោក U.Sien Lwin ដែលជាមនុស្សរបស់លោក ​Nu Win (Nu Win Protege) ត្រូវបានជ្រើសតាំងជា ប្រធានគណបក្ស BSPP និងជាប្រធានធិបតីនៃប្រទេសភូមា ការតែងតាំងនេះធ្វើឲ្យមានការបះបោរ បាតុកម្មទូទាំងប្រទេសភូមា ។ នៅពេលនោះកងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារទៅលើ បាតុកម្មដោយសន្តិវិធីនៅកំឡុងថ្ងៃទិ០៨ ដល់ថ្ងៃទី១២ ខែសីហា ដែលធ្វើឲ្យមនុស្សស្លាប់យ៉ាង ច្រើន ប៉ុន្តែពួកគេនៅតែមិនអាចបញ្ចប់បាតុកម្មនោះបាន។ គណបក្ស BSPP ​បានបើកសមាជវិសាមញ្ញមួយទៀត ដោយតែងតាំង Dr. Maung Maung ជាប្រធានាធិបតីនៅថ្ងៃទី១៩ ខែសីហា។ Dr. Maung Maung មិនអាចមានលទ្ធភាពបញ្ឈប់ការប្រឆាំងរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស BSPP បានទេ។
          នៅពាក់កណ្តាលខែកញ្ញា BSPP បានបញ្ឈប់ដំណើរការរបស់ខ្លួន ហើយសមាជិកភាគច្រើនរ​បស់គណបក្សបានចូលរូមជាមួយបាតុកររាប់លាននាក់ ដើម្បីទាមទារឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្តមួយដែលមិនចំណុះឲ្យឥស្សរជននៃគណបក្ស BSPP និងឲ្យមានការបោះឆ្នោតពហុបក្ស។ ទោះបីជា Dr. Maung Maung បានដាក់ចេញឲ្យមានការបោះឆ្នោតពហុបក្ស និងក្រឹត្យច្បាប់មួយដែលចែងថា អ្នករដ្ឋការទាំងអស់មិនមែនជាសមាជិកគណបក្សនយោបាយ និងលោកបដិសេធមិនព្រមចុះចេញពីរដ្ឋាភិបាលបណ្តោះអាសន្នដែរ។ ការដួលរំលំនៃរដ្ឋអំណាចស៊ីវិល (The Collapse of Civil Authority) និងនាំឆ្ពោះទៅរករដ្ឋអនាធិបតី (State of Anarchy) ជាហេតុធ្វើឲ្យមានចោរកម្មទូទាំងប្រទេស។ នៅថ្ងៃទី១៨ ខែកញ្ញា ពួកយោធាបានដណ្តើមអំណាច ហើយបានបណ្តេញ Dr. Maung Maung និងលុបបំបាត់ចោលគណបក្ស BSPP និងក្រុមប្រឹក្សាស៊ីវិលករបស់រដ្ឋចោល។ រដ្ឋាភិបាលយោធាតឹងរឹងមួយបានដឹកនាំប្រទេស ហើយសម្លាប់ និងបង្រ្កាបបាតុករ ព្រមទាំងអ្នកប្រឆាំងយ៉ាងច្រើន។ និស្សិតរាប់ពាន់នាក់បានរត់ចូលទៅតំបន់ពួកបះបោរក្បែរព្រំដែនថៃ។
          ដើម្បើក្តោបអំណាច ពួកយោធាបានសន្យារៀបចំការបោះឆ្នោតពហុបក្ស ត្រួតពិនិត្យច្បាប់បោះឆ្នោត និងអនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយឡើងវិញ។ គណបក្សនយោបាយពីរសំខាន់ៗបានកើតជារូបរាងឡើង គឺគណបក្ស ​National Unity Party និងគណបក្ស National for Democracy ដែលដឹកនាំដោយមេដឹកនាំគណបក្សប្រឆាំង ៣រូប មានលោក Tin U elak លោក Aung Gyi និងអ្នកស្រី Aung San Suu Kyi ។ អ្នកដឹកនាំគណបក្ស NLD និងជាអ្នកទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព អ៊ុងសាន ស៊ូជី លោកស្រីត្រូវបានជាប់ឃុំក្នុងផ្ទះពីឆ្នាំពី១៩៨៩ ដល់ឆ្នាំ១៩៩៥ និងឆ្នាំ២០០០ ដល់ឆ្នាំ២០០២ និងត្រូវបានជាប់ពន្ធនាគារនៅខែមីនា ឆ្នាំ២០០៣ និងបន្ទាប់មកបញ្ចូនទៅឃុំឃាំងក្នុងផ្ទះ។     បន្ទាប់ពីររបបគ្រប់គ្រង Junta (នៅក្នុងខែសីហា ឆ្នាំ២០០៧) បានឡើងថ្លៃប្រេង ប្រជាជនភូមារាប់សែននាក់បានធ្វើការតវ៉ាដឹកនាំដោយពួកសកម្មជននិយមប្រជាធិបតេយ្យ និងព្រះសង្ឃព្រះពុទ្ធសាសនា។ នៅចុងខែមីនា ឆ្នាំ២០០៧ រដ្ឋាភិបាលបានបង្ក្រាបអ្នកប្រឆាំងតវ៉ាជាបន្ទាន់ដោយសម្លាប់ប្រជាជនយ៉ាងតិច ១៣នាក់ និងចាប់ខ្លួនអ្នកចូលរួមធ្វើបាតុកម្មរាប់ពាន់នាក់។ នៅខែមីនា ឆ្នាំ២០០៨ ប្រទេសភូមាបានជាប់គាំងដោយព្យុះស៊ីក្លូន ដែលបានសម្លាប់មនុស្សអស់ជាងប្រាំបីម៊ឺននាក់ និងរបួសប្រាំម៊ឺននាក់ ។ ទោះបីជាមានសោកនាដកម្មយ៉ាងនេះក៏ដោយ Junta បានដំណើរការប្រជាមតិលើរដ្ឋធម្មនុញ្ញ ខែមីនា គឺជាការបោះឆ្នោតលើកទី១នៅភូមា ចាប់រតាំងពីឆ្នាំ១៩៩០ រដ្ឋធម្មនុញ្ញនោះចែងពីការបោះឆ្នោតសភានៅឆ្នាំ២០១០ ។ លោកស្រី Aung San Suukyi ត្រូវបានដោះលែងនៅខែមីនា ប៉ុន្តែត្រូវបានពន្យាពេល១៨ខែក្រោយពីគាត់ត្រូវបានចោទប្រកាន់ពីការំលោភលក្ខខណ្ឌនៃការជាប់ឃុំក្នុងផ្ទះ។
៦.២ ការគ្រប់គ្រងប្រទេស
          ក. របបនយោបាយ
                  -ទំរង់រដ្ឋាភិបាល៖ សាធារណៈរដ្ឋសហភាពមីយ៉ា​ន់ម៉ា
                  
-ប្រធានាធិបតីជាប្រមុខសហភាពផង ជាប្រមុខអំណាចនីតិប្រតិបត្តិសហភាពផង ។
        ខ. រដ្ឋធម្មនុញ្ញ
                -រដ្ឋធម្មនុញ្ញបច្ចុប្បន្ន៖ រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ (ឈ្មោះថារដ្ឋធម្មនុញ្ញប្រជាមតិ)៖ Constitution Referendum) ត្រូវបានដាក់ឲ្យមានការបោះឆ្នោតនៅក្នុងប្រជាមតិសាធារណៈ (Public Referendum) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ ។ ក្រោយមកធម្មនុញ្ញនេះត្រូវបានធ្វើវិសោធនកម្មដោយបញ្ញត្តិជាច្រើននៅឆ្នាំ២០១១។
                   -រដ្ឋធម្មនុញ្ញពីមុន៖
-រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧
-រដ្ឋធម្មនុញ្ញឆ្នាំ១៩៧៤
          គ. អំណាចនីតិបញ្ញត្តិ
                អំណាចនីតិបញ្ញត្តិមីយ៉ាន់ម៉ារូមមានសភា២៖
                              ១. សភា Pyithu HLuttaw ដែលមានសមាជិកមិនលើសពី ៤៤០រូប ដែលមានអាណត្តិ ៥ឆ្នាំ បែងចែកជា ២សមាសភាព៖ 
                                       -សមាជិកយ៉ាងច្រើន ៣៣០រូប កើតឡើងពីការបោះឆ្នោតនៃប្រជាពលរដ្ឋមានមូលដ្ឋានលើក្រុង និងចំនួនប្រជាពលរដ្ឋ។
                                       -សមាជិកយ៉ាងច្រើន ១១០រូប ជាបុគ្គលិកផ្នែកយោធាតែងតាំងដោយ​អគ្គមេបញ្ជាកានៃកងទ័ព។
                              ២. សភា Amyot Pyitha HLuttaw សមាជិកយ៉ាងច្រើន ២២៤រូប អាណត្តិ៥ឆ្នាំ ក្នុងនោះមាន២សមាសភាព៖
                                       -សមាជិកយ៉ាងច្រើន១៦៨រូប បោះឆ្នោតដោយប្រជាពលរដ្ឋក្នុងចំនួនស្មើគ្នា គឺ ១២រូបមកពីតំបន់ និងរដ្ឋដោយរួមបញ្ចូលដែនដីសហភាព និងមួយរូបមកពីគ្រប់តំបន់ស្វ័យាភិបាល និងផ្នែកស្វ័យាភិបាល។
                                        -សមាជិកយ៉ាងច្រើន៥៦រូប ជាបុគ្គលិផ្នែកយោធាតែងតាំងដោយអគ្គមេបញ្ជាការនៃកងទ័ព ពោលគឺចំនួន ៤រូប មកពីតំបន់ ឬ រដ្ឋដែនដីសហព័ន្ធនីមួយៗ។
                    ឃ. អំណាចនីតិប្រតិបត្តិ
                -ប្រមុខសហភាព = ប្រធានាធិបតី (លោក THEIN SEIN)
                      -ប្រមុខរដ្ឋាភិបាល = ប្រធានាធិបតី (លោក THEIN SEIN)
          -រដ្ឋាភិបាលសហភាពរួមមាន៖ ប្រធានាធិបតី អនុប្រធានាធិបតី រដ្ឋមន្រ្តីរបស់សហភាព និង Attorney General របស់សហភាព ។
          ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមាន៖
                    -ក្រសួងការបរទេស
         
-ក្រសួងកិច្ចការសាសនា
         
-ក្រសួងពាណិជ្ជកិច្ច
         
-ក្រសួងសំណង់
         
-ក្រសួងបសុសត្វ និងជលផល
         
-ក្រសួងកិសកម្ម និងធារាសាស្រ្ត
         
-ក្រសួងកិច្ចសហប្រតិបត្តិការ
         
-ក្រសួងមហាផ្ទៃ
         
-ក្រសួងសណ្ឋាគារ និងទេសចរណ៍
         
-ក្រសួងវប្បធម៌
         
-ក្រសួងអប់រំ
-ក្រសួងសុខាភិបាល
         
-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
         
-ក្រសួងហិរញ្ញវត្ថុ និងចំណូល
         
-ក្រសួងព្រៃឈើ
         
-ក្រសួងអន្តោប្រវេស្តន៍ និងប្រជាជន
         
-ក្រសួងឧស្សាហកម្ម
         
-ក្រសួងដឹកជញ្ជូន
         
-ក្រសួងគណៈកម្មាធិការពត៌មាន
         
-ក្រសួងសង្គមកិច្ច ជួយសង្គ្រោះ និងការតាំងទីលំនៅថ្មី
         
-ក្រសួងអភិវឌ្ឍន៍បទបញ្ជាតំបន់ និងជាតិសាសន៍ និងអភិវឌ្ឍន៍
                    ង. អំណាចតុលាការ
                អនុវត្តតាមប្រព័ន្ធច្បាប់អង់គ្លេសដែលបន្សល់ទុកពីអង់គ្លេស ។
          តុលាការមីយ៉ាន់ម៉ា រួមមាន៖
          -តុលាការធម្មតា តុលាការកំពូល តុលាការជាន់ខ្ពស់តំបន់ តុលាការជាន់ខ្ពស់រសប់រដ្ឋ តុលាការផ្នែកស្វ័យាភិបាល តុលាការតំបន់ស្វ័យាភិបាល តុលាការស្រុក តុលាការក្រុង និងតុលាការផ្សេងៗទៀតកំណត់ដោយច្បាប់ ។
          -តុលាការយោធា
          -តុលាការធម្មនុញ្ញរបស់សហភាព
                    ច. គណបក្សនយោបាយ
                  មានគណបក្សជាច្រើននៅមីយ៉ាន់ម៉ា ។ គណបក្សដែលនាំមុខគេនៅមីយ៉ាន់ម៉ា គឺ គណបក្សអភិ​វឌ្ឍន៍ និងសាមគ្គីភាពនៃសហភាព ដែលទទួលបានកៅអីចំនួន២៥៩ ក្នុងការបោះឆ្នោតថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងនោះមានគណបក្សចូលរួមចំនួន៤០។
៣. ប្រព័ន្ធគតិយុត្ត
        ៣.១. ប្រភពច្បាប់ និងប្រព័ន្ធច្បាប់
        ក. ប្រភពច្បាប់
          -រដ្ឋធម្មនុញ្ញប្រទេសភូមាដែលអនុវត្តពីមុនមកដែលត្រូវបានកែប្រែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៧ ។                    
-ប្រភពច្បាប់ (Common Law)
          -ប្រភពច្បាប់ប្រពៃណី (Customary Law)
            -
ច្បាប់អន្តរជាតិ (International Law)
            ខ.​ ប្រភពច្បាប់
                -ប្រព័ន្ធច្បាប់ផ្នែកលើ៖ English Common Law ជាប្រព័ន្ធចំរុះ (តាមបែបេអង់គ្លេស និងច្បាប់ប្រពៃណី)
         
-ការទទួលយកយុត្តាធិការ ICJ ៖ មិនទទួលយក
         
-អាយុបោះឆ្នោត៖ ១៨ឆ្នាំ បោះឆ្នោតដោយសកល         
          ៣.២. ប្រព័ន្ធតុលាការ
           ក.តុលាការទូទៅ
              ក.១ តុលាការកំពូលសហភាព
                ក.១.១. សមត្ថកិច្ច
                    +យុត្តាធិការដំបូង៖   
                              -បញ្ហាពាក់ព័ន្ធសន្ធិសញ្ញាទ្វេភាគី
                              -ជម្លោះរវាងរដ្ឋាភិបាលសហភាព និងរដ្ឋាភិបាលរដ្ឋ/តំបន់ លើកលែងតែបញ្ហាពាក់ព័ន្ធរដ្ឋធម្មនុញ្ញ
                              -វិវាទផ្សេងទៀតដែលកើតឡើងរវាងតំបន់និងតំបន់ រដ្ឋនិងរដ្ឋ តំបន់និងរដ្ឋ និងរវាងដែនដីសហភាពជាមួយរដ្ឋ/តំបន់។
                    +សមត្ថកិច្ចបណ្តឹងសាទុក្ខចុងក្រោយ
                    +សាលក្រមរបស់តុលាការនេះ គឺចុងក្រោយ និងអស់ផ្លូវតវ៉ា
                    +សមត្ថកិច្ចជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ពីតុលាការជាន់ខ្ពស់រដ្ឋ/តំបន់ និងតុលាការផ្សេងទៀតដែលកំណត់ដោយច្បាប់។
                  ក.២ តុលាការជាន់ខ្ពស់រ​បស់រដ្ឋ និងតំបន់
                 ក.២.១ សមត្ថកិច្ច
                       
-សមត្ថកិច្ចដំបូង                           
                        -សមត្ថកិច្ចឧទ្ធរណ៍
                       
-សមត្ថកិច្ចសើរើរឿងក្តី
                       
-សមត្ថកិច្ចផ្សេងៗទៀតដែលកំណត់ដោយច្បាប់
                    ក.២.២ សមាសភាព
                        -ប្រធានតុលាការឈ្មោះថា Chief Justice of High Court
                        
   -ប្រធាន និងចៅក្រមរួមមានចំនួនពី ៣ ទៅ ៧នាក់
                       
-ប្រធាន និងចៅក្រមត្រូវតែឯករាជ្យពីគណបក្សនយោបាយ

ក.២.៣ តុលាការក្រោមសមត្ថកិច្ច
                -ករណីគ្មានតំបន់ស្វ័យាភិបាលនៅក្នុងរដ្ឋ/តំបន់
                             
-District Court (តុលាការស្រុក)
                             
-Township Court (តុលាការក្រុង)
-ករណីមានតំបន់ស្វ័យាភិបាលកនៅក្នុងរដ្ឋ /តំបន់
          -ក្នុងផ្នែកស្វ័យាភិបាល
+តុលាការផ្នែកស្វ័យាភិបាល
+តុលាការក្រុង
                              -ក្នុងតំបន់ស្វ័យាភិបាល
+តុលាការតំបន់ស្វ័យាភិបាល
+តុលាការក្រុង
                              -នៅក្នុងតំបន់ដែលនៅសល់
+តុលាការស្រុក
+តុលាការក្រុង
                              -ក្នុងដែនដីសហភាព
+តុលាការស្រុក
+តុលាការក្រុង
 -តុលាការផ្សេងទៀតដែលកំណត់ដោយច្បាប់ [3]
ក.៣. តុលាការស្រុក និងតុលាការក្រុង
-តុលាការផ្នែកស្វ័យាភិបាល, តុលាការតំបន់ស្វ័យាភិបាល
                ក.៣.១ សមត្ថកិច្ច
                    -យុត្តាធិការដំបូង (ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី)
                   
-យុត្តាធិការឧទ្ធរណ៍ (ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី)
                   
-សើរើរឿងក្តី
                   
-យុត្តាធិការផ្សេងទៀតកំណត់ដោយច្បាប់
                    ក.៣.២ សមាសភាព
                តុលាការទាំងនេះស្ថិតក្រោមការត្រួតពិនិត្យពីតុលាការជាន់ខ្ពស់នៃតំបន់ ឬ រដ្ឋ។
          ខ. តុលាការយោធា
                ខ.១. សមាសភាព
                    មានចៅក្រម ៩រូ​ប រួមទាំងប្រធាន។
-៣រូប តែងតាំងដោយប្រធានាធិបតី
-៣រូប តែងតាំងដោយសភាទី១
-៣រូប តែងតាំងដោយសភាទី២
                      ប្រធានជ្រើសរើសពីក្នុងចំណោមចៅក្រមទាំង ៩រូប។
                      ខ.២. សមត្ថកិច្ច
                    ដោះស្រាយរឿងពាក់ព័ន្ធនឹងយោធា។
                      គ.១. សមត្ថកិច្ច
                    -បកស្រាយបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ
                    -ផ្ទៀងផ្ទាត់ថាតើច្បាប់ដែលចេញដោយតំបន់/រដ្ឋ ផ្នែកស្វ័យាភិបាល តំបន់ស្វ័យាភិបាលស្របជាមួយរដ្ឋធម្មនុញ្ញ ឬអត់
                    -ផ្ទៀងផ្ទាត់ថាតើវិធានការរបស់អាជ្ញាធរប្រតិបត្តិនៃសហភាពរដ្ឋ/តំបន់.... ស្របជាមួយរដ្ឋធម្មនុញ្ញ ឬ ទេ
                        -សម្រេចលើវិវាទរដ្ឋធម្មនុញ្ញរវាងសហភាព និងតំបន់ សហភាព និងរដ្ឋ/តំបន់ និងតំបន់/រដ្ឋ រដ្ឋនិងរដ្ឋ/តំបន់ តំបន់/រដ្ឋ ជាមួយតំបន់ស្វ័យាភិបាល។
                      -សម្រេចលើវិវាទដែលកើតឡើងពីសិទ្ធិ និងកាតព្វកិច្ចរបស់សហភាព រដ្ឋ/តំបន់ តំបន់ស្វ័យាភិបាលក្នុងការអនុវត្តន៍ច្បាប់សហភាពដោយតំបន់/រដ្ឋ ឬតំបន់ស្វ័យាភិបាល។                     -សម្រេច ឬ ផ្ទៀងផ្ទាត់លើបញ្ហាដែលកំណត់ដោយប្រធានាធិបតីពាក់ព័ន្ធនឹងដែនដីសហភាព
                      -សមត្ថកិច្ចផ្សេងៗទៀតដែលកំណត់ដោយសភា
                      គ.២. សមាសភាព
                      -ប្រធាន និងចៅក្រមតែងតាំងដោយប្រធានាធិបតី ក្រោយពីទទួលការយល់ព្រមពីសភា
                      -ចៅក្រមមិនអាចជាសមាជិក សមាជិកគណបក្សនយោបាយ និងជាមន្រ្តីរាជការ
                           -អាណត្តិ ៥ឆ្នាំ
v    ច្បាប់ពាក់ព័ន្ធវិស័យយុត្ថាធិការ
-ច្បាប់រដ្ឋប្បវេណី និងនីតិរដ្ឋប្បវេណី៖ ច្បាប់កិច្ចសន្យា ច្បាប់អាជ្ញាកណ្តាល ច្បាប់គ្រួសារ ច្បាប់ទ្រព្យសម្បតិ្ត និងមរតក.....
-ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
-ច្បាប់ ស្តីពី ភស្តុតាង
-យុត្ថាធិការបរទេស      


[1] Myanma –CIA – The world facebook, ១០ កញ្ញា ឆ្នាំ២០១២ ។
[2] Myanma –CIA – The world facebook, ១០ កញ្ញា ឆ្នាំ២០១២ ។
[3] Myanma  -CIA- The world facebook, ១០ កញ្ញា ឆ្នាំ២០១២។

Saturday, June 28, 2014

My Real Life


My real life in society is really pretty cool for me. I was born in the small poor family in Battambang province. For example, my father is a good loyal farmer, and my mother is a pity seller in small quiet market in the village. I am a first son among of three siblings in my family. When I was in my hometown, I had done lots of work to help my family. At that time, I had studied in junior high school in my hometown. Then, I moved from my rural area hometown to the big modern city in Battambang in order to continue my study at the Presh Monivong high school in 2010.
While I was studying there, I stayed in a warm narrow room with other temple boys in the big quiet pagoda. They were badly loyal kind with each other. When I went to school, I always rode my old tall bicycle with other pagoda boys. I know that some of my high school classmates absolutely looked down me when they saw me taking the old bicycle like that. Therefore, I didn’t have many friends when I studied there. It was a really badly regrettable thing for me, when I saw the people have the concept to down look the poor like this.  After living two years with meaningful memorable life in the pagoda, I had finished my high school. After that, I have arrived in Phnom Penh City in 2012 in order for beginning of my life at university, which is a good place to provide us the widely high knowledge.
When I reached the Penh Penh at the first time, I didn’t know where I should go, and what I should do. Thus, I have to try finding the ways of my life by myself. However, I can do it in my real interesting life. In the year student, I worked seriously as a service in a restaurant, Ken Suki for a short while. Next, I was really busy with my study, I studied a lot at that time, but I still tried to find other part-time jobs to do. After that I got a new job at the Cambodia International Standard Organization (CISO), but I resigned after working for three weeks when I saw this organization have done in different way from its vision. Later, I was chosen to work as legal intern at the International Bridges to Justice (IBJ) for six months in the late 2013. I also have worked in the Career Advising Services (CAS) in the RUPP, but I have quitted at the IBJ now. However, I still appreciate to work with the CAS so far. I love social and community work so much. I like helping my society. That’s I am a part of the world. Namely, we can change the world, but the world can’t change us. Last but not least, my reality in my life is really nice cool for me. I exactly like my life from the beginning to the end. Life is hardly struggling, so I’d like to highly thank to my parents that always encouraged me so far. You have to value your highly precious life in advance before the other people gave.

Friday, June 27, 2014

My beloved high school teacher, Ou Sao

Million thanks to my beloved teacher Ou Sao and my friends who were purely kind to help me.

Thanks for my beloved teacher, Ou Sao who was in Kandal province with us.

I'd love to say thanks you to my friends, Mr. Channra and Mr. Chantha who helped and encouraged me on high school final examination which was held on 6 August, 2012 to 8 August, 2012. Thanks you so much my friends and beloved teacher, Ou Sao.

Thursday, June 26, 2014

Happy birthday to Prof. Dr. Fil

Dear Prof. Dr. Fil
I and other students like and love you so much. You have done a lot of good things for us such as providing us the good knowledge and giving us the gifts every time. You are badly kind. I wish you would have a long life to help others anymore, the world needs you very much. Thanks you for everything, Prof. Dr. Fil.
Love,
Peou Dara

Wednesday, June 25, 2014

Every activities in the class "PoliSci with Dr. Fil"

Dear Prof. Dr. Fil  and PUC Classmates in the PoliSci course. Here are the activities that we have done together with the unique teacher, that I and all of you might never met. He is badly kind for everyone! He was born in 1952. We have celebrated his birthday party on 26 June, 2014 in Room Prasat Baksei Chamkrong together. Really happy with you, Dr. Fil. Thanks!!!

Prof. Dr. Fil B. Tabayoyong, Jr. who is badly kind with the students. He can be contacted by email: docfil@yahoo.com,
Tel: (+855) 012 413 655
The word, "Brain Storm" means Cerebral Popcorn
Photogenic : A person who likes letting someone to take the photo for her/him.



Photogenic memory: After finished reading, he/she can remember something easily.
Selfie: A person who like taking the photo by him/her self.











Monday, June 23, 2014

My 3 Months Experiences with Blue Pearl Co., Ltd

Welcome to Blue Pearl Travel & Tours
Please enjoy with our services
I have experienced to provide this promotion sheet to the customers at the first time on 15/06/14 (Bokor), second time near ITC (Being with my RULE classmate, Sombath) on 23/06/14
Visit us: https://www.facebook.com/BluePearlTravelAndTours
Welcome to Blue Pearl's Services

Monday, June 16, 2014

Visiting at TK Legend Cinema

I'd love to say thank my girlfriend and friend, Ms. Phy that made this time happened. It deeply remember in my heart and brain.


Sunday, June 15, 2014

Visiting Kien Svay with PA Class & Koh Dach Island with Oudom

Being with my girlfriend & Mr. Oudom with his girlfriend, Chakrya at Koh Dach Island
Being with my girlfriend & PA Class in the year 2012 at Kien Svay