Friday, September 2, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 01

អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១

គ្រាមួយមានគ្រួសារមួយរស់នៅយ៉ាងសប្បាយរីករាយ សើចក្អកក្អាយពេញក្នុងភូមិគ្រឹះដ៏​ស្កឹម​ស្កៃព្រមជាមួយសេចក្តីស្រលាញ់ សណ្តុះប្រណីរវាងកូនៗ និងឪពុកម្តាយក្នុងស្រុកមួយនៃ​ខេត្ត​បាត់ដំបង គឺស្រុកខ្នាច់រមាស។ នាង បទុម គឺជាកូនពៅនៅក្នុងគ្រួសារមួយនោះ។ នាងជានារី​ខ្មែរ​គ្រប់​លក្ខណ៍ សុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ទោះបី​ជានាងទើប​តែរៀនត្រឹមថ្នាក់ទី៦ក៏ដោយ។ នាង បទុម ចូលចិត្ត និងឧស្សាហ៍ព្យាយាម​រៀនសូត្រណាស់។ ជារៀងរាល់ឆ្នាំ នាងតែងតែមានមុខក្នុងការទទួលប័ណ្ណ​សរសើរកិត្តិយស​ពីសាលាដែលនាង​កំពុង​សិក្សា​នោះ​ជានិច្ច។ ក្រៅពីការរៀនសូត្រដ៏ពូកែជាមួយភាពវ័យឆ្លាត​របស់នាង នាងក៏ស្ទាត់ជំនាញ​ក្នុងការធ្វើម្អូបផងដែរ គឺធានាថាប្រសិនបើអ្នកណាបានភ្លក់ហើយមិនអាចដកចិត្តបាន ហើយ​តែង​តែសរសើរថា ពិតជាឆ្ងាញ់ត្រូវមាត់ណាស់! ដូច្នេះហើយទើបនាងជាកូនស្រីពៅ​ម្នាក់​ដែល​ឪពុក​ម្តាយ​​របស់នាងស្រលាញ់ និងយកចិត្តទុកដាក់នាងខ្លាំងជា​ទីបំផុតក្នុងចំណោមបង​ប្អូនរបស់​នាង​ទាំង​បីនាក់ ពោលគឺបងប្រុសច្បងបងស្រីរបស់នាង។ រាល់ពេលទំនេរ នាងកម្រចេញទៅ​ខាងក្រៅ​ជាមួយមិត្តភ័ក្រ្តណាស់។ ផ្ទុយទៅវិញ នាងឆ្លៀតពេលទំនេរ នោះហើយ ដើម្បីជួយធ្វើ​ការងារផ្ទះ​បន្ថែមជាមួយអ្នកបំរើក្នុងផ្ទះរបស់នាងទៅវិញ។  នៅឆ្នាំ២០០៦ គឺឆ្នាំចុងក្រោយបំផុតរបស់នាង បទុម ព្រោះនាងត្រូវបញ្ចប់ពីកម្រិតបឋមសិក្សាពីសាលាបឋមសិក្សាក្នុងស្រុករបស់នាង ហើយ​ផ្លាស់​​ទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកបវេល ដែលរៀងឆ្ងាយពីផ្ទះរបស់នាងបន្តិច​ដែលធ្វើ​អោយ​គ្រួសាររបស់នាងមានការបារម្ភណ៍ពីនាងក្នុងការធ្វើដំណើរទៅរៀន ព្រោះថាគ្រួសារ​របស់​នាង​ជាអ្នករកស៊ីជួញដូរ ដូច្នេះមិនមានពេលទំនេរជូននាងទៅសាលារៀនឡើយ។ ចំពោះ​ឯបងៗ​របស់​នាង​វិញ ពួកគេជាប់រៀននៅសកលវិទ្យាល័យឯណោះ។ ម្ល៉ោះហើយមានតែ​ឲ្យនាង​ធ្វើដំណើរ​ទៅ​សាលារៀនដោយខ្លួនឯង ឬជាមួយមិត្តភ័ក្រ្តប៉ណ្ណោះ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជា​មិន​សូវ​សប្បាយ​ចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះ​វាដូច​ជាឆ្ងាយ​គួរ​សម​ដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមាន​ជីវភាពក្សត់ខ្សោយមិនមាន​លទ្ធភាពមករៀន​ដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទង​ជាមួយមិត្តភក្រ្ត័ថ្មីៗ​នៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។

No comments:

Post a Comment