រឿងអាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០៣
នាង បទុម មានអារម្មណ៍រំភើបក្តុកក្តួលក្នុងចិត្តឥតឧបមា តាំងពីពេលដែលបានជួបបុរសជំទង់ដ៏ស្រស់សង្ហារនោះមក ដោយគេងមិនលក់បកមិនរហើយអស់ជាច្រើនរាត្រី។ យប់មួយ នាងអង្គុយគិតស្រមើស្រម៉ៃ សញ្ជឹកសញ្ជឹងសំឡឹងមើលមេឃជាមួយហ្វូងផ្កាយដ៏ស្រស់បំព្រងដែលចែងចាំងពន្លឺភ្លីភ្លេកពាសពេញមេឃាមករកនាង។ រីឯក្រឡេកមើលទៅព្រះចន្ទយ៉ាងមូលក្រឡង់វិញ វាហាក់ដូចជាកំពុងបញ្ចេញសាមញញឹមដ៏Cuteមករកនាងអ៊ីចឹងដែរ។ ប្រៀបដូចជាការផ្តល់កំលាំងចិត្ត និងក្តីសង្ឃឹមមកឲ្យនាងអញ្ចឹង។ ក្រោយពេលអង្គុយគិតនឹកមមីមួយសន្ទុះមក។
“តើខ្ញុំកំពុងគិតរវើរវាយស្អីនឹង?” បទុមសួរខ្លួនឯង
ពេលនោះ នាងបានប្រាប់ខ្លួនឯងថា ឈប់គិតទៀតទៅ! វាមិនបានប្រយោជន៍អីទេ! វាមិនអាចកើតឡើងបានទេ!
រំពេចនោះ នាងហាក់ដូចជាលឺសំឡេងអ្វីម្យ៉ាងមកប្រាប់នាងថា ត្រូវហើយ! ឈប់គិតរវើយរវាយដោយឥតមានសកម្មភាពទៅ! ហើយក៏បន្តទៀតថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកត្រូវចេះចាប់យកឳកាសកុំឲ្យវារំលងផុតទៅដោយម្ម៉ងសៅ។ ពោលគឺ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវហ៊ានសារភាពរាល់កំហុសនោះ ផ្ទុយទៅវិញប្រសិនបើធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ អ្នកត្រូវហ៊ានសារភាពទៅគេ ព្រោះការស្រលាញ់មិនមែនជាកំហុសទេ។ ពេលធ្វើខុស យើងនៅហ៊ានសារភាពបាន ចុះទម្រាំក្តីស្រលាញ់មិនមែនជាកំហុសឯណា។ “ហេតុអ្វីយើងមិនអាចសារភាពបាន?”
“តើសំឡេងមកពីណា?” បទុម ឆ្ងល់។
នាងខំដើរសំឡឹងរកមើលគ្រប់ទិសទីពេញបន្ទប់ តែមិនឃើញមានមនុស្សសោះ។ ទើបក្រោយនាងក្រឡេងមើលទៅលើមេឃ ហើយនាងគិតថា ប្រហែលជាសំឡេងនេះ ព្រះច័ន្ទជាអ្នកបន្លឺមករកនាងហើយមើលទៅ។ លុះមកសន្ទុះក្រោយមក នាងបានយកសំដីនោះមកគិតព្រមជាមួយនឹងក្តីសង្ឃឹមញញឹមក្នុងចិត្ត ហើយមិនបានយូរប៉ុន្មានផង។ នាងក៏ចូលគេងដោយសេចក្តីស្ងប់សុខនារាត្រីនោះ។ លុះដល់ព្រឹកឡើង បទុម បានក្រោកពីដំណេកដូចសព្វមួយដង ហើយបន្តរៀបចំខ្លួនទៅសាលាដោយទឹកមុខស្រស់បស់ញញឹមប្រិមប្រ័យ។ ពេលទៅដល់សាលា៖
“យី! សំឡាញ់, ទឹកមុខរបស់ឯងដូចជាស្រស់បស់ម៉្លេះថ្ងៃនេះវើយ” មិត្តសំឡាញ់របស់នាងបទុម គឺនាង វត្តី បានសួរ។
“អឺ! គ្មានស្អីទេ! ប្រសិនមកពីគ្នាបានគេងលក់ដ៏ស្កប់ស្គាល់នៅយប់ម៉ិញ” បទុម បានឆ្លើយព្រមជាមួយនឹងស្នាមញញឹម។
“ឯងប្រកដហើយថាគ្មានអ្វីលាក់បាំងគ្នានោះ!” វត្តីសួរ។
“ចាស! គ្មានទេ!” នាង បទុមឆ្លើយដោយភ្នែកក្រឡេបក្រឡាប់។
“ឯង! កុហកគ្នាហើយបទុម! គ្នាទើបតែស្គាល់ឯងមែនពិត តែគ្នាយល់ចិត្តឯងច្បាស់ណាស់” វត្តីនិយាយបន្ត!
បន្ទាប់ពីសួរដេញដោលគ្នាមួយសន្ទុះមុនពេលចូលរៀននោះ។ បទុម ក៏ដាច់ចិត្តប្រាប់មិត្តសំឡាញ់របស់នាង ដោយបានរ៉ាយរ៉ាប់ប្រាប់ដំណើរដើមទងទាំងអស់ទៅវត្តី ហើយអោយវត្តីសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទៀត។ ហើយវត្តីក៏យល់ព្រម។ មួយសន្ទុះក្រោមមក សំលេងជួងក៏បានបន្លឺឡើង មឺងៗៗៗ... អស់រយៈពេលបីដង។ ក្រោយពេលគោរពទង់ជាតិរួចរាល់ហើយ ពួកនាង និងសិស្សនុសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលថ្នាក់រៀនរៀងៗខ្លួន។
នៅពេលចេញលេងម្តងៗ ពេលនាងបានឃើញបុរសក្នុងក្តីសុបិន្តនាងដើរកាត់ថ្នាក់រៀនរបស់នាងម្តងៗ ចិត្តនាងញ៉ាប់ញ័ររកថ្លែងអ្វីមិនចេញទល់តែសោះ។ ពិសេស ពេលនាងបាននៅក្បែរ និងវាចារផ្តោះផ្តង់ជាមួយកំលោះជាសិស្សរៀមច្បងរូបនោះម្តងៗ ហើយនាងពិតជាត្រេកអរមែនទែន ពេលឃើញបុរសកំពូលស្នេហ៍ក្នុងដូងចិត្តរបស់នាងធ្វើរឿងល្អៗជាច្រើនមកលើនាង។
ប៉ុន្តែក្រោយមក អ្វីៗកន្លងទាំងប៉ុន្មានធ្វើអោយនាងខូចចិត្ត និងឈឺចិត្តស្អិតទ្រូងនិយាយមិនចេញត្រឹមតែមួយប្រព្រិចភ្លែកប៉ុណ្ណោះ ក្រោយពេលរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងការពិតអត់លាក់លាមនៅថ្ងៃមួយ។
សូមរង់ចាំតាមតានអានភាគ០៤ ដែលជាភាគបន្ត!
Tuesday, September 6, 2016
Sunday, September 4, 2016
រឿងអាថ៌កំបាំងស្នេហ៍ | Mystery of Love _ Part 02
អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២
ក្រោយពេលបានទៅសិក្សានៅអនុវិទ្យាល័យនោះបានមួយរយៈ នាង បទុម ហាក់ដូចមានទឹកចិត្តសប្បាយរីករាយមែនទែនសម្រាប់ការឆ្នាំសិក្សាថ្មី ២០០៦-២០០៧ របស់នាងជាមួយនឹងមិត្តភ័ក្រ្តថ្មីប្រុសស្រីរបស់នាងក្នុងការសិក្សាចំណេះដឹងទូទៅដ៏ស៊ីជម្រៅមួយកម្រិតទៀត ដែលធ្វើអោយនាងជក់ចិត្តដិតអារម្មណ៍ក្នុងការក្រេបយកចំណេះដឹងថ្មីៗជាមួយលោកគ្រូអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ វាហាក់ដូចពិភពលោកដ៏ថ្មីមួយសម្រាប់នាងក្នុងការឈានជើងចូលមកដល់នៅសាលាដ៏ល្អស្រស់បំព្រងមួយនេះ ដែលពីមុនឡើយ នាងមិនដែលនឹងគិត ឬនឹកស្មានដល់នោះទេ។ វាហាក់ដូចខុសគ្នាពីកាលដែលនាងមកដល់សាលានេះដំបូង។ នាងពិតជាមានអារម្មណ៍ថា ឯកកោណាស់។ តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរស្ថានការណ៍ដ៏លំបាកតានតឹងមួយនោះ ក្រោយពេលមួយរយៈ។ នាងរៀនប្រឈមមុខនឹងអ្វីដែលនាងកំពុងតែជួប ហើយដើរឆ្ពោះទៅមុខដោយឥតមានងាករេ។ ទោះបីជា ការធ្វើដំណើររបស់នាងហាក់ដូចមិនសូវងាយស្រួលក៏ពិតមែន តែនាងរីករាយនឹងខ្សែជីវិតបែបនេះ។ ជារៀងរាល់ថ្ងៃ នាងតែងក្រោកពីដំណេកពីព្រលឹមម៉ោង៥ទាបភ្លឺ ដើម្បីស្រុះស្របអាហារពេលព្រឹត្ត និងរៀបចំខ្លួនមុននឹងចេញដំណើរទៅសលាររៀនអោយទាន់ពេល។ ព្រោះ នាងត្រូវចេញពីផ្ទះនៅម៉ោងប្រហែល៦ព្រឹក ដើម្បីទៅអោយដល់សាលារៀននៅម៉ោងជិត៧។ បើមិនដូច្នោះទេ ប្រសិនបើនាងទៅដល់យឺត ឬមិនទាន់ពេលគោរពទង់ជាតិនោះទេ គឺច្បាស់ណាស់ ថានាងនឹងត្រូវទទួលពិន័យពិតជាមិនខានឡើយ។ ទោះបីជា នាងជាមនុស្សរហ័សរហួនយ៉ាងនេះក្តី តែមានថ្ងៃមួយនាងត្រូវបានទទួលពិន័យអោយដងទឹកស្រោចផ្កានៅបរិវេណសាលាចំនួន៥ឡាំង ព្រោះតែនាងបានមកសាលាយឺតប្រហែកកន្លះម៉ោង ដោយសារថ្ងៃនៅម៉ូតូរបស់នាងបានបែកកង់តាមផ្លូវដោយធ្វើដំណើរពីទិសខាងកើតលិច។ ពោលគឺ ធ្វើដំណើរពីផ្ទះរបស់នាងទៅសាលារៀនពីព្រលឹមចេញ ហើយព្រលប់ចូល។ ថ្ងៃនោះហើយ បានធ្វើអោយនាងមិនអាចបំភ្លេចបានព្រោះថ្ងៃនោះបានភ្លក់រសជាតិល្វីងជូរចត់ជាលើកដំបូងនៅឯសាលារបស់នាង។ តែមិនបានប៉ុន្មាននាទីផង អ្វីៗបានប្រែជាស្រស់បំព្រងទៅវិញ ភាពល្វីងជូរចត់បានបន្សាបបន្តិចម្តងៗជាមួយភាពផ្អែមល្ហែងឡែមៗលាយលំដោយអារម្មណ៍ពុះកញ្ច្រូល និងភ័យផងអរផង ដោយស្ទើរតែហាស្តីមិនរួច ហើយបិទមាត់មិនជិត។ ពពកខ្មៅប្រែក្លាយជាពពកស មេឃស្រទុំបែរជាស្រឡេះ ផ្កាស្រពោនបែរជារីកស្គុះស្គៀយ ដើមឈើក្រៀមស្វឹតបែរជាបៃតងខ្ចី។ ថ្ងៃនោះ មានសិស្សជាច្រើនបានមកយឺតដូចនាង បទុម ដែរ ម្ល៉េះហើយអ្នកគ្រប់គ្នាត្រូវទទួលពិន័យដូចៗគ្នា។ ពេលនាងចូលទៅដល់ថ្នាក់រៀន នាងបានអង្គុយតុជាមួយមិត្តរួមថ្នាក់របស់នាងដូចសព្វដង តែនាងអង្គុយបណ្តើរ និយាយបណើរទៅកាន់មិត្តរបស់នាងថា ថ្ងៃនេះគ្នាពិតជាសួយណាស់។
មិត្តភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលាត្រូវសាលាដាក់ពិន័យទៀត។
មិត្តភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលាត្រូវសាលាដាក់ពិន័យទៀត។
វត្តី៖ តែទឹកមុខរបស់ឯងថ្ងៃនេះ ដូចជាស្លន់ស្លោរ ហើយមុខឯងឡើងក្រហមខុសពីធម្មតា តើឯងកើតអី សំឡាញ់?
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដងទឹក៥ឡាំងក្រោមកណ្តាលថ្ងៃហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាមពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយនាងភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែមមកជិតនាងដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។
ប៉ុន្មានសប្តាហ៍ក្រោយមក...!
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដងទឹក៥ឡាំងក្រោមកណ្តាលថ្ងៃហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាមពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយនាងភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែមមកជិតនាងដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។
ប៉ុន្មានសប្តាហ៍ក្រោយមក...!
Friday, September 2, 2016
រឿងអាថ៌កំបាំងស្នេហ៍ | Mystery of Love _ Part 01
អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១
គ្រាមួយមានគ្រួសារមួយរស់នៅយ៉ាងសប្បាយរីករាយ សើចក្អកក្អាយពេញក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃព្រមជាមួយសេចក្តីស្រលាញ់ សណ្តុះប្រណីរវាងកូនៗ និងឪពុកម្តាយក្នុងស្រុកមួយនៃខេត្តបាត់ដំបង គឺស្រុកខ្នាច់រមាស។ នាង បទុម គឺជាកូនពៅនៅក្នុងគ្រួសារមួយនោះ។ នាងជានារីខ្មែរគ្រប់លក្ខណ៍ សុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ទោះបីជានាងទើបតែរៀនត្រឹមថ្នាក់ទី៦ក៏ដោយ។ នាង បទុម ចូលចិត្ត និងឧស្សាហ៍ព្យាយាមរៀនសូត្រណាស់។ ជារៀងរាល់ឆ្នាំ នាងតែងតែមានមុខក្នុងការទទួលប័ណ្ណសរសើរកិត្តិយសពីសាលាដែលនាងកំពុងសិក្សានោះជានិច្ច។ ក្រៅពីការរៀនសូត្រដ៏ពូកែជាមួយភាពវ័យឆ្លាតរបស់នាង នាងក៏ស្ទាត់ជំនាញក្នុងការធ្វើម្អូបផងដែរ គឺធានាថាប្រសិនបើអ្នកណាបានភ្លក់ហើយមិនអាចដកចិត្តបាន ហើយតែងតែសរសើរថា ពិតជាឆ្ងាញ់ត្រូវមាត់ណាស់! ដូច្នេះហើយទើបនាងជាកូនស្រីពៅម្នាក់ដែលឪពុកម្តាយរបស់នាងស្រលាញ់ និងយកចិត្តទុកដាក់នាងខ្លាំងជាទីបំផុតក្នុងចំណោមបងប្អូនរបស់នាងទាំងបីនាក់ ពោលគឺបងប្រុសច្បងបងស្រីរបស់នាង។ រាល់ពេលទំនេរ នាងកម្រចេញទៅខាងក្រៅជាមួយមិត្តភ័ក្រ្តណាស់។ ផ្ទុយទៅវិញ នាងឆ្លៀតពេលទំនេរ នោះហើយ ដើម្បីជួយធ្វើការងារផ្ទះបន្ថែមជាមួយអ្នកបំរើក្នុងផ្ទះរបស់នាងទៅវិញ។ នៅឆ្នាំ២០០៦ គឺឆ្នាំចុងក្រោយបំផុតរបស់នាង បទុម ព្រោះនាងត្រូវបញ្ចប់ពីកម្រិតបឋមសិក្សាពីសាលាបឋមសិក្សាក្នុងស្រុករបស់នាង ហើយផ្លាស់ទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកបវេល ដែលរៀងឆ្ងាយពីផ្ទះរបស់នាងបន្តិចដែលធ្វើអោយគ្រួសាររបស់នាងមានការបារម្ភណ៍ពីនាងក្នុងការធ្វើដំណើរទៅរៀន ព្រោះថាគ្រួសាររបស់នាងជាអ្នករកស៊ីជួញដូរ ដូច្នេះមិនមានពេលទំនេរជូននាងទៅសាលារៀនឡើយ។ ចំពោះឯបងៗរបស់នាងវិញ ពួកគេជាប់រៀននៅសកលវិទ្យាល័យឯណោះ។ ម្ល៉ោះហើយមានតែឲ្យនាងធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង ឬជាមួយមិត្តភ័ក្រ្តប៉ណ្ណោះ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះវាដូចជាឆ្ងាយគួរសមដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមានជីវភាពក្សត់ខ្សោយមិនមានលទ្ធភាពមករៀនដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទងជាមួយមិត្តភក្រ្ត័ថ្មីៗនៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះវាដូចជាឆ្ងាយគួរសមដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមានជីវភាពក្សត់ខ្សោយមិនមានលទ្ធភាពមករៀនដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទងជាមួយមិត្តភក្រ្ត័ថ្មីៗនៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។
Friday, August 26, 2016
I, Dara PEOU and Oknha Dr. Mengly J. Quach, Book Launch
កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០-១១:០០ ព្រឹក
ទីកន្លែង៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាម៉ៅសេទុង) សាលសន្និសីទ សូវ ហុងគុយ ជាន់ទី១៧
អាសយដ្ឋាន៖ អគារលីម គីមណយ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ទីកន្លែង៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាម៉ៅសេទុង) សាលសន្និសីទ សូវ ហុងគុយ ជាន់ទី១៧
អាសយដ្ឋាន៖ អគារលីម គីមណយ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ខ្ញុំសូមថ្លែងអរគុណចំពោះលោកពូ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានចែករំលែកនូវចំណេះដឹង ដំបូន្មានល្អៗនៅក្នុងសៀវភៅរ បស់លោកពូ “ទស្សនៈអាជីវកម្ម” និងសៀវភៅ “ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ” ដែលជាស្នាដៃនិពន្ធរបស់បងប្រុស ដាមិន...។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំ ពៅ តារា
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំ ពៅ តារា
Sunday, August 21, 2016
Workshop#2 Grow Your Business in Digital World
On 20th August, Kumnit Creative organized a digital marketing
workshop, “Grow Your Business in Digital World”, the first of the
series workshop on digital marketing. It is a workshop aiming to raise
the awareness of the power of digital marketing in Cambodia, and how
they can leverage it for the business growth. The content includes
Social media marketing (heavily talked about Facebook since it is the
best social media marketing in Cambodia), Email marketing, Website and
blogs, SEO, SEM, and SMS marketing. (Context/Ref. Kumnit Creative)
Thursday, February 18, 2016
Welcome to the EducationUSA Fair 2016
That's amazing event for volunteers and especially for students who really learned from the universities or colleges booths in the event such as: EducationUSA, Virginia Commonwealth University, Randolph-Macon College, NYU Tradon School of Engineering, Highline College, Student Visas, Aviation Institute of Maintenance, San Mateo County Community College District (Cañada College & Skyline College), Orange Coast College, San Jose State University, Cambodia Science & Engineering, Miami University, The University of Arizona, Hult International Business School, Edmond Community College, YSEALI, Concordia University Wisconsin, University of Oregon American English Institute, Northeast Wisconsin Technical College and State University of New York at Plattsburgh.![]() | ||||
| Click here to see more on facebook of U.S. Embassy, Phnom Penh |
![]() |
| See more photos: Click Here! |
![]() |
| Click Here to see news on Thmey Thmey |
![]() |
| Thanks you Mrs. Danni for give me a T-shirt as a gift from College of San Mateo! |
![]() | |
| With Mrs. Danni Redding Lapuz, International Education Manager at International Student Center, College of San Mateo |
Wednesday, February 17, 2016
Love You My Students 2015
Here's my beloved students' photo at Chhbar Ompov Primary School in the Global Peace Foundation of Teaching Program!![]() |
More Photos with American English for Educators
Visit here: ClassroomPhoto1, ClassroomPhoto2, ClassroomPhoto3, ClassroomPhoto4 |
Tuesday, December 29, 2015
I, Peou Dara with the Messenger Band, Prey Veng
សូមស្វាគមន៍ ការប្រគុំតន្រ្តី របស់សិល្បៈករ សិល្បការនី និងក្រុមការងារទាំងអស់មកពី ក្រុមតន្រ្តីយុវវ័យនាំសារ The Messenger Band Cambodia ដែលហៅកាត់ថា តន្រ្តី MB និងមានការចូលរួមសម្តែងក្បាច់រាំពិសេសៗ ពីក្រុម CCF មកពីអង្គការ PSE ហើយជាពិសេសជាងនេះទៅទៀត មានការសម្តែងរឿងខ្លី និងសមត្ថភាពពីបងប្អូនសហគមន៍ផងដែរ។ល។ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥ ក្រុមតន្រ្តីយុវវ័យនាំសារ និងមានការសហការគ្នាជាមួយអង្គការជាដៃគូរ គឺអង្គការសហប្រតិបត្តិការណ៍កាត់បន្ថយភាពក្រីក្រ (COFAP) ដែលមានលោក យឹម ប៊ុនថេង ជានាយក ហើយលើសពីនេះទៅទៀតមានការសហការ និងគាំទ្រដោយអាជ្ញាធរដែនដី គឺ លោកអ៊ំ នួន សុភី ជាប្រធានក្រុមប្រឹក្សាឃុំ ។
គួរបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តីនេះស្ថិតនៅ ភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមប្រធានបទៈ វិជា្ជជាទ្រព្យ ដោយមានគោលបំណងសំខាន់ៗដូចតទៅៈ
១. បង្កើនទំនាក់ទំនងជាមួយបណ្តាញអង្គការជាដៃគូរ និងអាជ្ញាធរដែនដី
២. ផ្តល់ឳកាស និងលើកទឹកចិត្តដល់ក្រុមកុមារអោយឡើងសំដែង ឬបង្ហាញសមត្ថភាពរបស់ពួកគេ
៣. ធ្វើការផ្សព្វផ្សាយអំពីបញ្ហារបស់ប្រជាពលរដ្ឋដែលបាន និងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន
៤. ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមានឡើងក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋ។
![]() |
| រូបភាពដោយៈ លោក ពេជ្រ រ៉ាម៉ន |
Monday, December 14, 2015
Scholarship Preparation at IRC, U.S. Embassy Phnom Penh
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ខ្ញុំ
និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗបានចូលរួមក្នុងកម្មវីធីមួយដែលទាក់នឹងការរៀបចំខ្លួនដើម្បីស្វែងរកអាហារូបករណ៍ក្នុងរៀបចំដោយមជ្ឍមណ្ឌលធនធានព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាក្នុងរាជធានីភ្នំពេញដើម្បីចូលរួមយល់ដឹងបន្ថែមទៀតលើប្រធានបទដែលទាក់ទងទៅនឹង
ការរៀបចំខ្លួនសម្រាប់ទទួលបានអារូបករណ៍ ឬការដាក់ពាក្យចូលរួមកម្មវីធីផ្សេងៗរបស់
សហរដ្ឋអាមេរិក ឬតាមកម្មវីធីផ្សេងៗពីបណ្តាប្រទេសដទៃទៀតនាសាកលលោកយើងនេះ។
ការរៀបចំខ្លួនសម្រាប់ទទួលបានអារូបករណ៍ ឬការដាក់ពាក្យចូលរួមកម្មវីធីផ្សេងៗរបស់
សហរដ្ឋអាមេរិក ឬតាមកម្មវីធីផ្សេងៗពីបណ្តាប្រទេសដទៃទៀតនាសាកលលោកយើងនេះ។
លោកអ្នកដែលមានធ្លាប់បានចូលទៅក្នុងស្ថានទូតកុងស៊ុលរបស់អាមេរិកប្រចាំកម្ពុជា ច្បាស់ជាចង់ចូលទៅក្នុងនោះដែរហើយ ដូច្នេះខ្ញុំសូមធ្វើការចែករំលែកទៅកាន់បងប្អូនប្រុសស្រីទាំងអស់អោយបានជ្រាបថា ស្ថានទូតមានបន្ទប់មួយដែលមានឈ្មោះថា IRC ដែលមកពីពាក្យថា Information Resource Center ។ នៅក្នុងបន្ទប់នោះផងដែរ គឺផ្ទុកទៅដោយសៀវភៅជាច្រើនដែលលោកអ្នកអាចអាននៅទីនោះ ឬក៏អាចខ្ចីអានបាន នឹងមានកុំព្យូទ័រអោយប្រើប្រាស់អ៊ីធីណែតទៀតផង ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិកប៉ុណ្ណោះ ដូច្នេះបងប្អូននឹងទទួលបានកាតសមាជិកមួយ។
លើសពីនេះទៀត
លោកអ្នកនឹងត្រូវបានអញ្ជើញអោយចូលរួមកម្មវីធីផ្សេងៗដែលរៀបចំនៅក្នុងស្ថានទូត។ សរុបសេចក្តីមក ប្រសិនលោកអ្នកចង់ចូលទៅកាន់ទីនោះ
លោកអ្នកគ្រាន់តែជំរាបសន្តិសុខដែលយាមកាមនៅស្ថានទូតថា លោកអ្នកចង់ចូលទៅបន្ទប់
IRC ដើម្បីអានសៀវភៅ។ ខ្ញុំសង្ឃឹមថា ព័ត៌មានមួយចំនួនទាំងនេះ
នឹងជួយជាប្រយោជន៍សម្រាប់លោកអ្នក និងបងប្អូនទាំងអស់ដែលមានបំណងទៅកាន់ទីនោះ។
សូមជូនពរអោយសំណាងល្អ និងជោគជ័យក្នុងអនាគតសម្រាប់ឆ្នាំថ្មីខាងមុននេះ។
ជាចុងក្រោយ ប្រសិនបើបងប្អូនមានចំងល់ផ្សេងៗជុំវិញព័ត៌មាននេះ
លោកអ្នកអាចសួរខ្ញុំបន្ថែមបាន
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្ញុំនេះផ្ទាល់បាន។
រូបភាពដោយៈ បងស្រី PIN SAMPHOS បុគ្គលិកស្ថានទូតប្រចាំ IRC
CYN ជាមួយនឹងម្ចាស់ជំនួយ AJWS
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បណ្តាញយុវជនកម្ពុជា
មានកិច្ចប្រជុំជាមួយម្ចាស់ជំនួយ AJWS ដែលមានអ្នកចូលរួមមានដូចជា៖ បុគ្គលិក
យុវជនជាសមាជិក ជាសកម្មជន របស់បណ្តាញយុវជនកម្ពុជាសរុបចំនួន២២នាក់
៨នាក់ជាស្ត្រី។ ក្នុងគោលបំណង៖ ពិភាក្សាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក
និងពង្រឹងទំនាក់ទំនងអោយមានភាពរឹងមាំ និងកាន់តែស្និទ្ធស្នាល។
អត្ថបទដោយៈ កញ្ញា ស្រីនុច
រូបភាពដោយៈ កញ្ញា វណ្ណា និងកញ្ញា ស្រីនុច
Tuesday, December 1, 2015
My First Time in Halloween, U.S. Embassy
Welcome to my first time that participated in Halloween Day at U.S. Embassy in Cambodia to have fun and competition time!
![]() |
| 29 October 2015 | Pre-Halloween |
![]() |
| 30 October 2015 | Real Halloween Day |
Photo Source: By U.S. Embassy's Flickr
Wednesday, November 18, 2015
Kathen Festival by Grandpa Són Sán
សូមស្វាគមន៍នូវការដង្ហែរបុណ្យកឋានទានផ្កាប្រាក់ពីខេត្តបាត់ដំបង ទៅកាន់វត្តគិរីស្រៈស្រង់នៃខេត្រតាកែវ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយបងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយរបស់ កុងរបស់ខ្ញុំ គឺ ឧបាសក ស៊ុន សន ។


ជាចុងក្រោយ សូមជូនពរអោយជីដូនជីតា បងប្អូនកុងម៉ា ពូអ៊ំមីងមា និងញាតិមិត្តជិតឆ្ងាយទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន រកស៊ីមានបាន ត្រជាក់ត្រជុំក្នុងគ្រួសារជារៀងរហូត។
Tuesday, November 3, 2015
CYN រៀបចំកម្មវិធីសមាហរណកម្មអាស៊ានជាមួយ លោកបណ្ឌិត កែម ឡី (Dr. Kem Ley)
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បណ្តាញយុវជនកម្ពុជាដែលហៅកាត់ថា CYN បានរៀបចំកម្មវីធីបណ្តុះបណ្តាលមួយដែលទាក់ទងនឹងសមាហរណកម្មអាស៊ានដែលមានលោកពូ បណ្ឌិត កែម ឡី ជាវាគ្មិន និងបងប្រុស ម៉ាល័យ ជាប្រធានអង្គការ CYN ជាអ្នកសម្របសម្រួលកម្មវិធី ជាមួយនឹងការចូលរួមពីសមាជិក សមាជិកា និងសកម្មជនក្នុងសង្គមប្រហែលជាង ២០ នាក់ទៀត។
រូបភាពដោយៈ បងប្រុស ម៉ាល័យ
Saturday, October 3, 2015
First | Relation | In | Earth (which) | Never | Die
First | Relation | In | Earth (which) | Never | Die
Welcome to sister Keat Sreydet, who has arrived in Phnom Penh for few days to get her working mission completion in her organization from October 01st when she and ma girlfriend Ra Thorng arrived in Phnom Penh and then we had the dinner together on that day at Toul Tompong (Russian) Market. However, today is the third day for her to be with her colleagues and us to have some fun together in the whole day. For example, last morning sister Sreydet and Ra Thorng went to visit Kien Svay Resort with other two urban colleagues despite today I felt a bit street when I stay the whole day in my rent house which is in front of the International Book Center (IBC) and PTC Computer Technologies to be surf internet lonely.
But after that time seemed not to be too long for me to be alone, that's three of us hung out together in the evening somewhere - ate out at Blue Sea Oyster Restaurant, bought the clothes at Night Market and continued to Lucky Mall in order to buy items before we're going back home in Phnom Penh.
In this case, I'd like to strongly admire to my girlfriend that she's kindly helped her friends in need with her pure heart to help without looking for taking advantages from someone. However, some of her friends have done the good things to her, also. Even like this, she used to know few of her friends have drawn the advantages from her from time to time, but since she has known me, I have fought to her bad friends without coming back to do the ugly things to her and me anymore.
![]() |
| Phnom Penh | 01 - 04 October, 2015 |
In this meaningful end, I just want to express that I mostly never say
NO to the people who really needs help from me because I think when the
people need help, they will really face the problem or need a hand to do
something that they actually couldn't do it. In addition, as the human
beings, we shouldn't help the people to only draw the advantage but you
have to help the people with pure heart by you are a good and kind
person. I recommend you guys to avoid helping of the people by taking
the benefits. And another point is, do not respect the people by their
high ranked position, so you have to give the warm respect by they are
the human beings like you or us.
Last but not least, thank you very much for your patiently reading! Good LUCK!!!
Last but not least, thank you very much for your patiently reading! Good LUCK!!!
Friday, October 2, 2015
Hello & Goodbye JCL & DJ
The Last Speech to All Colleagues
Today I really appreciate your delicious cakes of my last day in Justice Café & Library with some colleagues. I would like to thank for my president Rodolphe Prom, supervisor Chhaya Chhin
and all the colleagues everything for today and so far in Justice Café & Library and Destination
Justice to have chance working together, and you guys have given me the new
lessons and knowledge to learn. Even though the time is exactly shorted for
me to be there with you guys but I have really learnt from you guys.
Thanks you Pich Pisoth, Agathe Timmerman for
spending your valuable time together before going to school and going somewhere.
However, I also thanks to other colleagues who were not on my last day to be a part of my work such as Doreen, Phanny, Céline (Abraod), Charlotte (Just Back to France), Lisa with her boyfriend (Somewhere in Cambodia before they are going back to France), and Brother ART (Who works for ECCC).
Last but not least, I would like to thank you brothers and sisters again for being a part of my journey, and I will keep this souvenir in the history of my life forever.
From the Far Distance which not see and meet you guys everyday, I've only wishes for you guys to be good luck, be successful and be healthy to continue smoothly your great work ahead.
![]() | |||||||
| Date: 02nd October, 2015 Justice Café & Library |
Time is really very fast when you look back to the past but if you look forward for something, it might seem to be long to wait. For instance, I have remembered that I went to work at the first at Justice Café & Library on 15th June, 2015 but today it is 02nd October NOW.
JCL's Sources
- What is JCL?
- Phnom Penh Post | Justice Café & Library | Sharpening wits and engaging lit at new cafe
- Find Justice Café & Library on Facebook
Subscribe to:
Posts (Atom)































