Tuesday, June 30, 2020

រឿងនិទានខ្លី "ប៉ាកូន កូនប៉ា" វគ្គ២ | Storytelling "My Son, My Father" Part 02


[...] វគ្គ កូនជ្រូកតូចក្បាលខូច

អេរ៉ាវត្ថិ៖ ប៉ាប៉ា...! កូនឆ្ងល់ តើហេតុអ្វីបានជាមានគេហៅកូនថា កូនជ្រូកអញ្ចឹង? ត្រង់ដែលថា កូនជាកូនម៉ាក់ និងប៉ាប៉ាទេតើ ចុះម៉េចបានគេច្រឡំថា កូនជាកូនជ្រូកទៅវិញ?
ប៉ា៖ ហាហា... ! ចុះប៉ាសួរកូនវិញ!
អេរ៉ាវត្ថិ៖ បាទ សួរមកចុះ!
ប៉ា៖ តើកូនស្គាល់កូនជ្រូកទេ?
អេរ៉ាវត្៖ បាទ... ប៉ា! លើសពីស្គាល់ទៅទៀត...!
ប៉ា៖ អញ្ចឹង! កូនឯងមើលកូនឯងមើល កូនឯងដូចកូនជ្រូកដែរឬទេ?
អេរ៉ាវត្ថិ៖ ប៉ាប៉ា! សួរសំណួរដូចឡប់ៗអញ្ចឹង។ ដោយសារតែកូនមិនដឹងថាដូចត្រង់ណាហ្នឹងហើយបានកូនឆ្ងល់ហ្នឹងណា!
ប៉ា៖ អុញនោះ! ចប់ប៉ាដោយ អោយអាច្រម៉ក់ថាអោយ...
អេរ៉ាវត្ថិ៖ កូនមិនដឹងថា កូនដូចកូនជ្រូកត្រង់ណាផងហ្នឹងប៉ា..។  ព្រោះកូនជាកូនមនុស្សមិនមែនកូនជ្រូកផង ដូច្នេះគ្មានអីដូចគ្នាផង។
កូនគ្រាន់តែដឹងថា កូនមានត្រចៀកពីរ ភ្នែកពីរ និងច្រមុះមួយដូចគ្នានឹងកូនជ្រូកដែរតែប៉ុណ្ណោះ តែនិយាយពីមុខកូនសង្ហារជាងដាច់។
ប៉ា៖ ហាហា...!!! កូនប៉ាឆ្លាតណាស់! បើនិយាយពីមុខកូនជ្រូកប្រៀបជាមួយកូនប៉ាម្តេចបាន....
អេរ៉ាវត្ថិ៖ ប៉ាប៉ាពិតឃាឆ្លាតមែន!
ប៉ា៖ ...តែបើនិយាយពីមាឌវិញ កូនជ្រូកយ៉ាងម៉េចគឺអញ្ចឹង!
អេរ៉ាវត្ថិ៖ ចប់! កូនខំតែសរសើរលោកប៉ា តែឥឡូវប៉ាថាកូនដូចកូនជ្រូកដដែល... កូនឈប់លេងចូលប៉ាប៉ាហើយ។
ប៉ា៖ ហាហា...!!! កុំខឹងប៉ាអី ប៉ាប៉ានិយាយលេងតើ។ កូនប៉ាសង្ហារ កូនប៉ាពូកែ កូនប៉ាឆ្លាត!


អេរ៉ាវត្ថិ៖ ធ្វើបែបហ្នឹងបានហៅថាជាប៉ាល្អ.... ឈប់និយាយជាមួយប៉ាប៉ាហើយ ទៅញុាំអីជាមួយម៉ាក់ៗវិញល្អជាង។

[....]

ជ្រូកហើយថាមិនជ្រូក ខិខិ

Monday, September 3, 2018

រឿងនិទានខ្លី "ប៉ាកូន កូនប៉ា" វគ្គ១ | Storytelling "My Son, My Father" Part 01

កូនប្រុសជាទីស្រលាញ់របស់ខ្ញុំ ពៅតារា អេរ៉ាវត្ថិ
រូបថតនៅថ្ងៃភ្ជាប់ពាក្យរបស់ កញ្ញា ម៉ារី នៅព្រែកតាមាក់ | ០២ កញ្ញា ២០១៨

[...] វគ្គ កូនយំព្រោះអ្វី?
អេរ៉ាវត្ថិ: ប៉ាប៉ា តើកូនមិនល្អត្រង់ណាបានគេមិនស្រលាញ់កូន?
ប៉ា: សម្រាប់ប៉ា និងម៉ាក់ កូនល្អគ្រប់យ៉ាង ....
អេរ៉ាវត្ថិ: ចុះម៉េចបានជាគេមិនស្រលាញ់កូន?
ប៉ា: ក្តីស្រលាញ់មិនអាចបង្ខំបានទេកូន!
បើកូនគិតថា ការរង់ចាំក្តីស្រលាញ់ពីគេវាលំបាក ចុះហេតុអី្វបានជាកូនមិនបង្កើតក្តីស្រលាញ់ដោយខ្លួនឯងវិញទៅ?
ដូចប៉ាផ្តល់ក្តីស្រលាញ់របស់ប៉ាចំពោះកូនអញ្ចឹងដែរ!
ប៉ាមិនដឹងថា តើទៅមុខកូននឹងអាចស្រលាញ់ប៉ាដូចដែរប៉ាស្រលាញ់កូនដែរឬទេ?
...ប៉ាគ្រាន់តែដឹងថា ប៉ាស្រលាញ់គ្មានលក្ខខណ្ឌអ្វីទាំងអស់។

កូនត្រូវរៀនចែកក្តីស្រលាញ់កូនអោយបានច្រើនតាមតែកូនអាចធ្វើទៅបាន។ មានពាក្យមួយឃ្លាគេពោលថា "The More You Give, the More You Get"។ វាមានន័យថា ពេលណាកូនផ្តល់អោយគេអ្វីមួយកាន់តែច្រើន កូននឹងទទួលបានផលតបស្នងមកវិញច្រើនតាមហ្នឹងដែរ។
អេរ៉ាវត្ថិ: បាទ! ប៉ា... កូននឹងចងចាំវាទុកក្នុងចិត្តរបស់កូនជានិច្ច។

..... មានវគ្គបន្តទៀត! 😃

Tuesday, July 17, 2018

សិក្ខាសិលាស្តីពីអចលនទ្រព្យ នៅអគារCKCC

មនុស្សម្នាក់ៗរមែងដើរលើផ្លូវជីវិតខុសៗគ្នា ភាពជោគជ័យក៏ខុសគ្នាដែរ។ គេថាបើចង់ជោគជ័យដូចអ្នកជោគជ័យ កុំអោយស្អប់អ្នកជោគជ័យ តែផ្ទុយទៅវិញត្រូវចេះរៀនសូត្រពីគេ។ វាគ្មានអីអាក្រក់នោះទេ គ្មានតែដាក់ចិត្តដាក់កាយរៀនពីគេនោះ បើកចិត្តអោយទូលាយដើម្បីទទួលយក ចំនុចដែលយើងគិតថាមិនល្អ គឺជៀសវាង តែបើល្អវិញ សឹមយក។
With teacher Siev Sophal, a great real estate expert in Cambodia.

@CKCC-17JULY2018

Tuesday, September 6, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 03

រឿងអាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០៣
 នាង បទុម មានអារម្មណ៍រំភើបក្តុកក្តួលក្នុងចិត្តឥតឧបមា តាំងពីពេលដែលបានជួបបុរសជំទង់ដ៏ស្រស់សង្ហារនោះមក ដោយគេងមិនលក់បកមិនរហើយអស់ជាច្រើនរាត្រី។ យប់មួយ នាងអង្គុយគិតស្រមើស្រម៉ៃ សញ្ជឹកសញ្ជឹងសំឡឹងមើលមេឃជាមួយហ្វូងផ្កាយដ៏ស្រស់បំព្រងដែលចែងចាំងពន្លឺភ្លីភ្លេកពាសពេញមេឃាមករកនាង។ រីឯក្រឡេកមើលទៅព្រះចន្ទយ៉ាងមូលក្រឡង់វិញ វាហាក់ដូចជាកំពុងបញ្ចេញសាមញញឹមដ៏Cuteមករកនាងអ៊ីចឹងដែរ។ ប្រៀបដូចជាការផ្តល់កំលាំងចិត្ត និងក្តីសង្ឃឹមមកឲ្យនាងអញ្ចឹង។ ក្រោយពេលអង្គុយគិតនឹកមមីមួយសន្ទុះមក។  
    “តើខ្ញុំកំពុងគិតរវើរវាយស្អីនឹង?” បទុមសួរខ្លួនឯង
    ពេលនោះ នាងបានប្រាប់ខ្លួនឯងថា ឈប់គិតទៀតទៅ! វាមិនបានប្រយោជន៍អីទេ! វាមិនអាចកើតឡើងបានទេ!
    រំពេចនោះ នាងហាក់ដូចជាលឺសំឡេងអ្វីម្យ៉ាងមកប្រាប់នាងថា ត្រូវហើយ! ឈប់គិតរវើយរវាយដោយឥតមានសកម្មភាពទៅ! ហើយក៏បន្តទៀតថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកត្រូវចេះចាប់យកឳកាសកុំឲ្យវារំលងផុតទៅដោយម្ម៉ងសៅ។ ពោលគឺ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវហ៊ានសារភាពរាល់កំហុសនោះ ផ្ទុយទៅវិញប្រសិនបើធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ អ្នកត្រូវហ៊ានសារភាពទៅគេ ព្រោះការស្រលាញ់មិនមែនជាកំហុសទេ។ ពេលធ្វើខុស យើងនៅហ៊ានសារភាពបាន ចុះទម្រាំក្តីស្រលាញ់មិនមែនជាកំហុសឯណា។ “ហេតុអ្វីយើងមិនអាចសារភាពបាន?”
    “តើសំឡេងមកពីណា?” បទុម ឆ្ងល់។
    នាងខំដើរសំឡឹងរកមើលគ្រប់ទិសទីពេញបន្ទប់ តែមិនឃើញមានមនុស្សសោះ។ ទើបក្រោយនាងក្រឡេងមើលទៅលើមេឃ ហើយនាងគិតថា ប្រហែលជាសំឡេងនេះ ព្រះច័ន្ទជាអ្នកបន្លឺមករកនាងហើយមើលទៅ។ លុះមកសន្ទុះក្រោយមក នាងបានយកសំដីនោះមកគិតព្រមជាមួយនឹងក្តីសង្ឃឹមញញឹមក្នុងចិត្ត ហើយមិនបានយូរប៉ុន្មានផង។ នាងក៏ចូលគេងដោយសេចក្តីស្ងប់សុខនារាត្រីនោះ។ លុះដល់ព្រឹកឡើង បទុម បានក្រោកពីដំណេកដូចសព្វមួយដង ហើយបន្តរៀបចំខ្លួនទៅសាលាដោយទឹកមុខស្រស់បស់ញញឹមប្រិមប្រ័យ។  ពេលទៅដល់សាលា៖
    “យី! សំឡាញ់, ទឹកមុខរបស់ឯងដូចជាស្រស់បស់ម៉្លេះថ្ងៃនេះវើយ” មិត្តសំឡាញ់របស់នាងបទុម គឺនាង វត្តី បានសួរ។
    “អឺ! គ្មានស្អីទេ! ប្រសិនមកពីគ្នាបានគេងលក់ដ៏ស្កប់ស្គាល់នៅយប់ម៉ិញ” បទុម បានឆ្លើយព្រមជាមួយនឹងស្នាមញញឹម។
    “ឯងប្រកដហើយថាគ្មានអ្វីលាក់បាំងគ្នានោះ!” វត្តីសួរ។
    “ចាស! គ្មានទេ!” នាង បទុមឆ្លើយដោយភ្នែកក្រឡេបក្រឡាប់។
    “ឯង! កុហកគ្នាហើយបទុម! គ្នាទើបតែស្គាល់ឯងមែនពិត តែគ្នាយល់ចិត្តឯងច្បាស់ណាស់” វត្តីនិយាយបន្ត!
    បន្ទាប់ពីសួរដេញដោលគ្នាមួយសន្ទុះមុនពេលចូលរៀននោះ។ បទុម ក៏ដាច់ចិត្តប្រាប់មិត្តសំឡាញ់របស់នាង ដោយបានរ៉ាយរ៉ាប់ប្រាប់ដំណើរដើមទងទាំងអស់ទៅវត្តី ហើយអោយវត្តីសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទៀត។ ហើយវត្តីក៏យល់ព្រម។ មួយសន្ទុះក្រោមមក សំលេងជួងក៏បានបន្លឺឡើង មឺងៗៗៗ... អស់រយៈពេលបីដង។ ក្រោយពេលគោរពទង់ជាតិរួចរាល់ហើយ ពួកនាង និងសិស្សនុសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលថ្នាក់រៀនរៀងៗខ្លួន។
    នៅពេលចេញលេងម្តងៗ ពេលនាងបានឃើញបុរសក្នុងក្តីសុបិន្តនាងដើរកាត់ថ្នាក់រៀនរបស់នាងម្តងៗ ចិត្តនាងញ៉ាប់ញ័ររកថ្លែងអ្វីមិនចេញទល់តែសោះ។ ពិសេស ពេលនាងបាននៅក្បែរ និងវាចារផ្តោះផ្តង់ជាមួយកំលោះជាសិស្សរៀមច្បងរូបនោះម្តងៗ ហើយនាងពិតជាត្រេកអរមែនទែន ពេលឃើញបុរសកំពូលស្នេហ៍ក្នុងដូងចិត្តរបស់នាងធ្វើរឿងល្អៗជាច្រើនមកលើនាង។
    ប៉ុន្តែក្រោយមក អ្វីៗកន្លងទាំងប៉ុន្មានធ្វើអោយនាងខូចចិត្ត និងឈឺចិត្តស្អិតទ្រូងនិយាយមិនចេញត្រឹមតែមួយប្រព្រិចភ្លែកប៉ុណ្ណោះ ក្រោយពេលរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងការពិតអត់លាក់លាមនៅថ្ងៃមួយ។

សូមរង់ចាំតាមតានអានភាគ០៤ ដែលជាភាគបន្ត!

Sunday, September 4, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 02

អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២

ក្រោយពេលបានទៅសិក្សានៅអនុវិទ្យាល័យនោះបានមួយរយៈ នាង បទុម ហាក់ដូចមានទឹកចិត្ត​សប្បាយ​រីករាយមែនទែនសម្រាប់ការឆ្នាំសិក្សាថ្មី ២០០៦-២០០៧ របស់នាងជាមួយនឹងមិត្តភ័ក្រ្តថ្មី​ប្រុសស្រីរបស់នាងក្នុងការសិក្សាចំណេះដឹងទូទៅដ៏ស៊ីជម្រៅមួយកម្រិតទៀត ដែលធ្វើអោយ​នាង​ជក់ចិត្តដិតអារម្មណ៍ក្នុងការក្រេបយកចំណេះដឹងថ្មីៗជាមួយលោកគ្រូអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ វាហាក់ដូចពិភពលោកដ៏ថ្មីមួយសម្រាប់នាងក្នុងការឈានជើងចូលមកដល់នៅសាលាដ៏ល្អស្រស់បំព្រងមួយនេះ ដែលពីមុនឡើយ នាងមិនដែលនឹងគិត ឬនឹកស្មានដល់នោះទេ។ វាហាក់ដូចខុសគ្នាពី​កាលដែលនាងមកដល់សាលានេះដំបូង។ នាងពិតជាមានអារម្មណ៍ថា ឯកកោណាស់។ តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរស្ថានការណ៍ដ៏លំបាកតានតឹងមួយនោះ ក្រោយពេលមួយរយៈ។ នាងរៀនប្រឈមមុខនឹងអ្វីដែលនាងកំពុងតែជួប ហើយដើរឆ្ពោះទៅមុខដោយឥតមានងាករេ។ ទោះបីជា ការធ្វើដំណើររបស់នាងហាក់ដូចមិនសូវងាយស្រួលក៏ពិតមែន តែនាងរីករាយ​នឹងខ្សែជីវិតបែបនេះ។ ជារៀងរាល់ថ្ងៃ នាងតែងក្រោកពីដំណេកពីព្រលឹមម៉ោង៥ទាបភ្លឺ ដើម្បីស្រុះស្របអាហារពេលព្រឹត្ត និងរៀបចំខ្លួនមុននឹងចេញ​ដំណើរទៅសលាររៀន​អោយ​ទាន់ពេល។ ព្រោះ នាងត្រូវចេញពីផ្ទះនៅម៉ោងប្រហែល៦ព្រឹក ដើម្បីទៅអោយដល់សាលារៀន​នៅម៉ោងជិត៧។ បើមិនដូច្នោះទេ ប្រសិនបើនាងទៅដល់យឺត ឬមិនទាន់ពេលគោរពទង់​ជាតិ​នោះ​ទេ គឺច្បាស់ណាស់ ថានាងនឹងត្រូវទទួលពិន័យពិតជាមិនខានឡើយ។ ទោះបីជា នាងជាមនុស្ស​រហ័សរហួន​យ៉ាងនេះក្តី តែមានថ្ងៃមួយនាងត្រូវបានទទួល​ពិន័យអោយដងទឹកស្រោចផ្កានៅ​បរិវេណ​សាលាចំនួន៥ឡាំង ព្រោះតែនាងបានមកសាលាយឺតប្រហែកកន្លះម៉ោង ដោយសារ​ថ្ងៃនៅ​ម៉ូតូ​របស់នាងបានបែកកង់តាមផ្លូវដោយធ្វើដំណើរពីទិសខាងកើតលិច។ ពោលគឺ ធ្វើ​ដំណើរ​ពី​ផ្ទះរបស់នាងទៅសាលារៀនពីព្រលឹមចេញ ហើយព្រលប់ចូល។ ថ្ងៃនោះហើយ បានធ្វើ​អោយ​នាងមិនអាចបំភ្លេចបានព្រោះថ្ងៃនោះបានភ្លក់រសជាតិល្វីងជូរចត់ជាលើកដំបូងនៅឯសាលារបស់នាង។ តែមិនបានប៉ុន្មាននាទីផង អ្វីៗបានប្រែជាស្រស់បំព្រងទៅវិញ ភាពល្វីងជូរចត់បាន​បន្សាប​បន្តិច​ម្តងៗ​ជាមួយភាពផ្អែមល្ហែងឡែមៗលាយលំដោយអារម្មណ៍ពុះកញ្ច្រូល និងភ័យផងអរផង ដោយស្ទើរតែហាស្តីមិនរួច ហើយបិទមាត់មិនជិត។ ពពកខ្មៅប្រែក្លាយជាពពកស មេឃ​ស្រទុំ​បែរ​ជា​ស្រឡេះ ផ្កាស្រពោនបែរជារីកស្គុះស្គៀយ ដើមឈើក្រៀមស្វឹតបែរជាបៃតងខ្ចី។ ថ្ងៃនោះ មានសិស្សជាច្រើនបានមកយឺតដូចនាង បទុម ដែរ ម្ល៉េះហើយអ្នកគ្រប់គ្នាត្រូវ​ទទួល​ពិន័យ​ដូចៗ​គ្នា។ ពេលនាងចូលទៅដល់ថ្នាក់រៀន នាងបានអង្គុយតុជាមួយមិត្តរួមថ្នាក់របស់នាងដូចសព្វដង តែនាងអង្គុយបណ្តើរ និយាយបណើរទៅកាន់មិត្តរបស់នាងថា ថ្ងៃនេះគ្នាពិតជាសួយណាស់។
មិត្ត​ភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលា​ត្រូវសាលាដាក់​ពិន័យ​ទៀត។
វត្តី៖ តែទឹកមុខរបស់ឯងថ្ងៃនេះ ដូចជាស្លន់ស្លោរ ហើយមុខឯងឡើងក្រហមខុសពីធម្មតា តើឯងកើតអី សំឡាញ់?
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដង​ទឹក៥ឡាំង​ក្រោម​កណ្តាល​ថ្ងៃ​ហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាម​ពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារ​ម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយ​នាង​ភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែម​មក​ជិត​នាង​ដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។   
ប៉ុន្មានសប្តាហ៍ក្រោយមក...! 

Friday, September 2, 2016

រឿងអាថ៌កំបាំងស្នេហ៍​ | Mystery of Love _ Part 01

អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១

គ្រាមួយមានគ្រួសារមួយរស់នៅយ៉ាងសប្បាយរីករាយ សើចក្អកក្អាយពេញក្នុងភូមិគ្រឹះដ៏​ស្កឹម​ស្កៃព្រមជាមួយសេចក្តីស្រលាញ់ សណ្តុះប្រណីរវាងកូនៗ និងឪពុកម្តាយក្នុងស្រុកមួយនៃ​ខេត្ត​បាត់ដំបង គឺស្រុកខ្នាច់រមាស។ នាង បទុម គឺជាកូនពៅនៅក្នុងគ្រួសារមួយនោះ។ នាងជានារី​ខ្មែរ​គ្រប់​លក្ខណ៍ សុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ទោះបី​ជានាងទើប​តែរៀនត្រឹមថ្នាក់ទី៦ក៏ដោយ។ នាង បទុម ចូលចិត្ត និងឧស្សាហ៍ព្យាយាម​រៀនសូត្រណាស់។ ជារៀងរាល់ឆ្នាំ នាងតែងតែមានមុខក្នុងការទទួលប័ណ្ណ​សរសើរកិត្តិយស​ពីសាលាដែលនាង​កំពុង​សិក្សា​នោះ​ជានិច្ច។ ក្រៅពីការរៀនសូត្រដ៏ពូកែជាមួយភាពវ័យឆ្លាត​របស់នាង នាងក៏ស្ទាត់ជំនាញ​ក្នុងការធ្វើម្អូបផងដែរ គឺធានាថាប្រសិនបើអ្នកណាបានភ្លក់ហើយមិនអាចដកចិត្តបាន ហើយ​តែង​តែសរសើរថា ពិតជាឆ្ងាញ់ត្រូវមាត់ណាស់! ដូច្នេះហើយទើបនាងជាកូនស្រីពៅ​ម្នាក់​ដែល​ឪពុក​ម្តាយ​​របស់នាងស្រលាញ់ និងយកចិត្តទុកដាក់នាងខ្លាំងជា​ទីបំផុតក្នុងចំណោមបង​ប្អូនរបស់​នាង​ទាំង​បីនាក់ ពោលគឺបងប្រុសច្បងបងស្រីរបស់នាង។ រាល់ពេលទំនេរ នាងកម្រចេញទៅ​ខាងក្រៅ​ជាមួយមិត្តភ័ក្រ្តណាស់។ ផ្ទុយទៅវិញ នាងឆ្លៀតពេលទំនេរ នោះហើយ ដើម្បីជួយធ្វើ​ការងារផ្ទះ​បន្ថែមជាមួយអ្នកបំរើក្នុងផ្ទះរបស់នាងទៅវិញ។  នៅឆ្នាំ២០០៦ គឺឆ្នាំចុងក្រោយបំផុតរបស់នាង បទុម ព្រោះនាងត្រូវបញ្ចប់ពីកម្រិតបឋមសិក្សាពីសាលាបឋមសិក្សាក្នុងស្រុករបស់នាង ហើយ​ផ្លាស់​​ទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកបវេល ដែលរៀងឆ្ងាយពីផ្ទះរបស់នាងបន្តិច​ដែលធ្វើ​អោយ​គ្រួសាររបស់នាងមានការបារម្ភណ៍ពីនាងក្នុងការធ្វើដំណើរទៅរៀន ព្រោះថាគ្រួសារ​របស់​នាង​ជាអ្នករកស៊ីជួញដូរ ដូច្នេះមិនមានពេលទំនេរជូននាងទៅសាលារៀនឡើយ។ ចំពោះ​ឯបងៗ​របស់​នាង​វិញ ពួកគេជាប់រៀននៅសកលវិទ្យាល័យឯណោះ។ ម្ល៉ោះហើយមានតែ​ឲ្យនាង​ធ្វើដំណើរ​ទៅ​សាលារៀនដោយខ្លួនឯង ឬជាមួយមិត្តភ័ក្រ្តប៉ណ្ណោះ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជា​មិន​សូវ​សប្បាយ​ចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះ​វាដូច​ជាឆ្ងាយ​គួរ​សម​ដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមាន​ជីវភាពក្សត់ខ្សោយមិនមាន​លទ្ធភាពមករៀន​ដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទង​ជាមួយមិត្តភក្រ្ត័ថ្មីៗ​នៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។

Friday, August 26, 2016

I, Dara PEOU and Oknha Dr. Mengly J. Quach, Book Launch


កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០-១១:០០ ព្រឹក

ទីកន្លែង៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាម៉ៅសេទុង) សាលសន្និសីទ សូវ ហុងគុយ ជាន់ទី១៧

អាសយដ្ឋាន៖ អគារលីម គីមណយ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ខ្ញុំសូមថ្លែងអរគុណចំពោះលោកពូ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានចែករំលែកនូវចំណេះដឹង ដំបូន្មានល្អៗនៅក្នុងសៀវភៅរបស់លោកពូ “ទស្សនៈអាជីវកម្ម” និងសៀវភៅ “ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ” ដែលជាស្នាដៃនិពន្ធរបស់បងប្រុស ដាមិន...។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់

ពីខ្ញុំ ពៅ តារា

Sunday, August 21, 2016

Workshop#2 Grow Your Business in Digital World

On 20th August, Kumnit Creative organized a digital marketing workshop, “Grow Your Business in Digital World”, the first of the series workshop on digital marketing. It is a workshop aiming to raise the awareness of the power of digital marketing in Cambodia, and how they can leverage it for the business growth. The content includes Social media marketing (heavily talked about Facebook since it is the best social media marketing in Cambodia), Email marketing, Website and blogs, SEO, SEM, and SMS marketing. (Context/Ref. Kumnit Creative)

Thursday, February 18, 2016

Welcome to the EducationUSA Fair 2016

That's amazing event for volunteers and especially for students who really learned from the universities or colleges booths in the event such as: EducationUSA, Virginia Commonwealth University, Randolph-Macon College, NYU Tradon School of Engineering, Highline College, Student Visas, Aviation Institute of Maintenance, San Mateo County Community College District (Cañada College & Skyline College), Orange Coast College, San Jose State University, Cambodia Science & Engineering, Miami University, The University of Arizona, Hult International Business School, Edmond Community College, YSEALI, Concordia University Wisconsin, University of Oregon American English Institute, Northeast Wisconsin Technical College and State University of New York at Plattsburgh.
Click here to see more on facebook of U.S. Embassy, Phnom Penh



See more photos: Click Here!
Click Here to see news on Thmey Thmey

Thanks you Mrs. Danni for give me a T-shirt as a gift from College of San Mateo!



With Mrs. Danni Redding Lapuz, International Education Manager at International Student Center, College of San Mateo

Wednesday, February 17, 2016

Love You My Students 2015

Here's my beloved students' photo at Chhbar Ompov Primary School in the Global Peace Foundation of Teaching Program!
Visit here: ClassroomPhoto1, ClassroomPhoto2, ClassroomPhoto3, ClassroomPhoto4

Tuesday, December 29, 2015

I, Peou Dara with the Messenger Band, Prey Veng


សូមស្វាគមន៍ ការប្រគុំតន្រ្តី របស់សិល្បៈករ សិល្បការនី និងក្រុមការងារទាំងអស់មកពី ក្រុមតន្រ្តីយុវវ័យនាំសារ The Messenger Band Cambodia ដែលហៅកាត់ថា តន្រ្តី MB និង​មាន​ការ​ចូល​រួម​សម្តែង​ក្បាច់រាំពិសេសៗ ពីក្រុម CCF មកពីអង្គការ PSE ហើយ​ជា​ពិ​សេស​ជាង​នេះ​ទៅ​ទៀត មានការសម្តែងរឿងខ្លី និង​សមត្ថ​ភាព​ពី​បង​ប្អូន​សហគមន៍​ផង​ដែរ​។​ល​។​ នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥ ក្រុមតន្រ្តីយុវវ័យនាំសារ និង​មាន​ការសហការ​គ្នា​ជា​មួយ​អង្គ​ការ​ជា​ដៃ​គូរ​ គឺអង្គការសហប្រតិបត្តិការណ៍កាត់បន្ថយភាពក្រីក្រ (COFAP) ដែលមានលោក យឹម ប៊ុនថេង ជានាយក ហើយលើសពីនេះទៅទៀតមានការសហការ និងគាំទ្រដោយអាជ្ញាធរ​ដែន​ដី គឺ ​លោកអ៊ំ​ នួន សុភី ជាប្រ​ធានក្រុម​ប្រឹក្សា​ឃុំ​ ។

គួរបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តីនេះស្ថិតនៅ ភូមិព្រៃរូង‬ ឃុំដំរីពួន‬ ‪‎ស្រុកស្វាយអន្ទរ‬ ‪‎ខេត្តព្រៃវែង‬ ក្រោម​ប្រធានបទៈ វិជា្ជជាទ្រព្យ ដោយមានគោលបំណង​សំខាន់ៗ​ដូចតទៅៈ
១.  បង្កើនទំនាក់ទំនងជាមួយបណ្តាញអង្គការជាដៃគូរ និងអាជ្ញាធរដែនដី
២. ផ្តល់ឳកាស និងលើកទឹកចិត្តដល់ក្រុមកុមារអោយឡើងសំដែង ឬបង្ហាញសមត្ថភាព​របស់ពួក​គេ​
៣. ធ្វើការផ្សព្វផ្សាយអំពីបញ្ហារបស់ប្រជាពលរដ្ឋដែលបាន និងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន
៤. ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមានឡើងក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋ។

រូបភាពដោយៈ លោក ពេជ្រ រ៉ាម៉ន
 

Monday, December 14, 2015

Scholarship Preparation at IRC, U.S. Embassy Phnom Penh

កាលពីថ្ងៃទី០៩​ ខែវិច្ឆិកា ខ្ញុំ និង​និ​​​​​​​​​​​ស្សិ​​ត​​​​​​មកពីសា​​​​​កល​វិទ្យាល័យផ្សេ​ងៗ​បានចូលរួមក្នុងកម្មវី​ធី​មួយដែលទាក់នឹងការរៀបចំខ្លួនដើម្បីស្វែងរកអាហារូបករណ៍ក្នុង​រៀបចំ​ដោយ​មជ្ឍមណ្ឌលធនធានព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​ក្នុងរាជធានីភ្នំពេញ​ដើម្បីចូលរួមយល់ដឹងបន្ថែមទៀតលើប្រធានបទដែលទាក់ទងទៅនឹង
ការរៀបចំខ្លួនសម្រាប់ទទួលបានអារូបករណ៍ ឬការដាក់ពាក្យចូលរួមកម្មវីធីផ្សេងៗរបស់
សហរដ្ឋអាមេរិក ឬតាមកម្មវីធីផ្សេងៗពីបណ្តាប្រទេសដទៃទៀត​នាសាកលលោកយើងនេះ។

លោកអ្នកដែលមានធ្លាប់បានចូលទៅក្នុងស្ថានទូតកុងស៊ុលរបស់អាមេរិកប្រចាំកម្ពុជា ច្បាស់ជាចង់ចូលទៅក្នុងនោះដែរហើយ ដូច្នេះខ្ញុំសូមធ្វើការចែករំលែកទៅកាន់បងប្អូនប្រុសស្រីទាំងអស់អោយបានជ្រាបថា ស្ថានទូតមានបន្ទប់មួយដែលមានឈ្មោះថា IRC ដែលមកពីពាក្យថា Information Resource Center ។ នៅក្នុងបន្ទប់នោះផងដែរ គឺផ្ទុកទៅដោយសៀវភៅជាច្រើនដែលលោកអ្នកអាចអាននៅទីនោះ ឬក៏អាចខ្ចីអានបាន នឹងមានកុំព្យូទ័រអោយប្រើប្រាស់អ៊ីធីណែតទៀតផង ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិកប៉ុណ្ណោះ ដូច្នេះ​បងប្អូន​នឹងទទួល​បាន​កាត​សមាជិក​មួយ។​ ​

លើសពីនេះទៀត លោកអ្នក​នឹងត្រូវបាន​អញ្ជើញអោយ​ចូលរួមកម្មវីធីផ្សេងៗ​ដែលរៀប​ចំ​នៅ​ក្នុង​ស្ថាន​ទូត។​​ សរុបសេចក្តីមក ប្រសិនលោកអ្នកចង់ចូលទៅកាន់ទីនោះ លោកអ្នក​គ្រាន់​តែជំរាប​សន្តិសុខដែលយាមកាមនៅស្ថានទូតថា លោកអ្នកចង់ចូលទៅបន្ទប់ IRC ដើម្បីអានសៀវភៅ។ ខ្ញុំសង្ឃឹមថា ព័ត៌មានមួយចំនួនទាំងនេះ នឹងជួយជាប្រយោជន៍សម្រាប់លោកអ្នក និងបងប្អូនទាំងអស់ដែលមានបំណងទៅកាន់ទីនោះ។ 

សូមជូនពរអោយសំណាងល្អ និងជោគជ័យក្នុងអនាគតសម្រាប់ឆ្នាំថ្មីខាងមុននេះ។
ជាចុងក្រោយ ប្រសិនបើបងប្អូនមានចំងល់ផ្សេងៗជុំវិញព័ត៌មាននេះ លោកអ្នកអាចសួរខ្ញុំបន្ថែមបាន តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្ញុំនេះផ្ទាល់បាន។
 រូបភាពដោយៈ បងស្រី PIN SAMPHOS បុគ្គលិកស្ថានទូតប្រចាំ IRC

CYN ជាមួយនឹងម្ចាស់ជំនួយ AJWS

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បណ្តាញយុវជនកម្ពុជា មានកិច្ចប្រជុំជាមួយម្ចាស់ជំនួយ AJWS ដែលមានអ្នកចូលរួមមានដូចជា៖ បុគ្គលិក យុវជនជាសមាជិក ជាសកម្មជន របស់បណ្តាញយុវជនកម្ពុជាសរុបចំនួន២២នាក់ ៨នាក់ជាស្ត្រី។ ក្នុងគោលបំណង៖ ពិភាក្សាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងអោយមានភាពរឹងមាំ និងកាន់តែស្និទ្ធស្នាល។



 អត្ថបទដោយៈ កញ្ញា ស្រីនុច
រូបភាពដោយៈ កញ្ញា  វណ្ណា និងកញ្ញា ស្រីនុច

Tuesday, December 1, 2015

My First Time in Halloween, U.S. Embassy

Welcome to my first time that participated in Halloween Day at U.S. Embassy in Cambodia to have fun and competition time!

29 October 2015 | Pre-Halloween
30 October 2015 | Real Halloween Day

Wednesday, November 18, 2015

Kathen Festival by Grandpa Són Sán

សូមស្វាគមន៍នូវការដង្ហែរបុណ្យកឋានទានផ្កាប្រាក់ពីខេត្តបាត់ដំបង ទៅកាន់វត្តគិរីស្រៈស្រង់នៃខេត្រតាកែវ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយបងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយរ​បស់ កុងរបស់ខ្ញុំ គឺ ឧបាសក ស៊ុន សន ។

ជាចុងក្រោយ សូមជូនពរអោយជីដូនជីតា បងប្អូនកុងម៉ា ពូអ៊ំមីងមា និងញាតិមិត្តជិតឆ្ងាយទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន រកស៊ីមានបាន ត្រជាក់ត្រជុំក្នុងគ្រួសារជារៀងរហូត។