និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១
គ្រាមួយមានគ្រួសារមួយរស់នៅយ៉ាងសប្បាយរីករាយ សើចក្អកក្អាយពេញក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃព្រមជាមួយសេចក្តីស្រលាញ់ សណ្តុះប្រណីរវាងកូនៗ និងឪពុកម្តាយក្នុងស្រុកមួយនៃខេត្តបាត់ដំបង គឺស្រុកខ្នាច់រមាស។ នាង បទុម គឺជាកូនពៅនៅក្នុងគ្រួសារមួយនោះ។ នាងជានារីខ្មែរគ្រប់លក្ខណ៍ សុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ទោះបីជានាងទើបតែរៀនត្រឹមថ្នាក់ទី៦ក៏ដោយ។ នាង បទុម ចូលចិត្ត និងឧស្សាហ៍ព្យាយាមរៀនសូត្រណាស់។ ជារៀងរាល់ឆ្នាំ នាងតែងតែមានមុខក្នុងការទទួលប័ណ្ណសរសើរកិត្តិយសពីសាលាដែលនាងកំពុងសិក្សានោះជានិច្ច។ ក្រៅពីការរៀនសូត្រដ៏ពូកែជាមួយភាពវ័យឆ្លាតរបស់នាង នាងក៏ស្ទាត់ជំនាញក្នុងការធ្វើម្អូបផងដែរ គឺធានាថាប្រសិនបើអ្នកណាបានភ្លក់ហើយមិនអាចដកចិត្តបាន ហើយតែងតែសរសើរថា ពិតជាឆ្ងាញ់ត្រូវមាត់ណាស់! ដូច្នេះហើយទើបនាងជាកូនស្រីពៅម្នាក់ដែលឪពុកម្តាយរបស់នាងស្រលាញ់ និងយកចិត្តទុកដាក់នាងខ្លាំងជាទីបំផុតក្នុងចំណោមបងប្អូនរបស់នាងទាំងបីនាក់ ពោលគឺបងប្រុសច្បងបងស្រីរបស់នាង។ រាល់ពេលទំនេរ នាងកម្រចេញទៅខាងក្រៅជាមួយមិត្តភ័ក្រ្តណាស់។ ផ្ទុយទៅវិញ នាងឆ្លៀតពេលទំនេរ នោះហើយ ដើម្បីជួយធ្វើការងារផ្ទះបន្ថែមជាមួយអ្នកបំរើក្នុងផ្ទះរបស់នាងទៅវិញ។ នៅឆ្នាំ២០០៦ គឺឆ្នាំចុងក្រោយបំផុតរបស់នាង បទុម ព្រោះនាងត្រូវបញ្ចប់ពីកម្រិតបឋមសិក្សាពីសាលាបឋមសិក្សាក្នុងស្រុករបស់នាង ហើយផ្លាស់ទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកបវេល ដែលរៀងឆ្ងាយពីផ្ទះរបស់នាងបន្តិចដែលធ្វើអោយគ្រួសាររបស់នាងមានការបារម្ភណ៍ពីនាងក្នុងការធ្វើដំណើរទៅរៀន ព្រោះថាគ្រួសាររបស់នាងជាអ្នករកស៊ីជួញដូរ ដូច្នេះមិនមានពេលទំនេរជូននាងទៅសាលារៀនឡើយ។ ចំពោះឯបងៗរបស់នាងវិញ ពួកគេជាប់រៀននៅសកលវិទ្យាល័យឯណោះ។ ម្ល៉ោះហើយមានតែឲ្យនាងធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង ឬជាមួយមិត្តភ័ក្រ្តប៉ណ្ណោះ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះវាដូចជាឆ្ងាយគួរសមដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមានជីវភាពក្សត់ខ្សោយមិនមានលទ្ធភាពមករៀនដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទងជាមួយមិត្តភក្រ្ត័ថ្មីៗនៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។