១.១ ឈ្មោះជាផ្លូវការ
សហភាពមីយ៉ាន់ម៉ា
១.២ រាជធានី
យ៉ង់ហ្គូន (Yangon)
១.៣ ការបែងចែកតំបន់រដ្ឋបាល
- រចនាសម្ព័ន្ធរដ្ឋបាលរបស់មីយ៉ាន់ម៉ាបែងចែកដួចតទៅ៖ សហភាពតំបន់ (Region)
រដ្ឋដែនដីសហភាព និងតំបន់ស្វ័យាភិបាល។
-សហភាពត្រូវបានបែងចែកជា ៧តំបន់ ៧រដ្ឋ និងដែនដីសហភាពផ្សេងៗទៀត។
រដ្ឋ ឬតំបន់ បែងចែកជាសង្កាត់ (district) ក្រុង (township) មណ្ឌល និងភូមិ (village)។
-តំបន់ ឬរដ្ឋខ្លះមានផ្នែកស្វ័យាភិបាល សង្កាត់ស្វ័យាភិបាល តំបន់ស្វ័យាភិបាល និង
ក្រុងស្វ័យាភិបាល ។
រដ្ឋដែនដីសហភាព និងតំបន់ស្វ័យាភិបាល។
-សហភាពត្រូវបានបែងចែកជា ៧តំបន់ ៧រដ្ឋ និងដែនដីសហភាពផ្សេងៗទៀត។
រដ្ឋ ឬតំបន់ បែងចែកជាសង្កាត់ (district) ក្រុង (township) មណ្ឌល និងភូមិ (village)។
-តំបន់ ឬរដ្ឋខ្លះមានផ្នែកស្វ័យាភិបាល សង្កាត់ស្វ័យាភិបាល តំបន់ស្វ័យាភិបាល និង
ក្រុងស្វ័យាភិបាល ។
១.៤ ផ្ទៃដី
-ផ្ទៃដីសរុប៖ ៦៧៦.៥៧៨
គម២ (ដីគោក៖ ៦៥៣.៥០៨គម២ ដី៖ ២៣.០៧០គម២)
-ព្រំប្រទល់៖ ជាប់ប្រទេសបង់ក្លាដេស១៩៣គម ចិន២.១៨៥ ឥណ្ឌា១.៤៦៣គម
ឡាវ២៣៥គម និងថៃ១៨០០គម ។
-អាកាសធាតុ៖ ត្រូពិចម៉ូសុង
-ព្រំប្រទល់៖ ជាប់ប្រទេសបង់ក្លាដេស១៩៣គម ចិន២.១៨៥ ឥណ្ឌា១.៤៦៣គម
ឡាវ២៣៥គម និងថៃ១៨០០គម ។
-អាកាសធាតុ៖ ត្រូពិចម៉ូសុង
១.៥ ប្រជាពលរដ្ឋ
ក. ប្រជាជន
-ចំនួនប្រជាជន៖ ៥៤ ៥៨៤ ៦៥០ នាក់ (ឆ្នាំ២០១២)
-អត្រាកំណើន៖ ១.០៧ % (ឆ្នាំ២០១២)
-អត្រាកំណើត៖ ១៩.១១នាក់/១០០០នាក់ (ឆ្នាំ២០១២)
-កម្លាំងពលកម្ម៖ ៣២.៥៣លាននាក់ (ឆ្នាំ២០១១) [1]
ខ.ក្រុមជនជាតិ
Burman៖ ៦៨% Shan៖ ៩% Karen៖ ៧% Rakhine៖ ៤% ចិន៖ ៣% ឥណ្ឌា ២%
Mon៖ ២% និងជនជាតិផ្សេងៗទៀត៖ ៥% ។
-អត្រាកំណើន៖ ១.០៧ % (ឆ្នាំ២០១២)
-អត្រាកំណើត៖ ១៩.១១នាក់/១០០០នាក់ (ឆ្នាំ២០១២)
-កម្លាំងពលកម្ម៖ ៣២.៥៣លាននាក់ (ឆ្នាំ២០១១) [1]
ខ.ក្រុមជនជាតិ
Burman៖ ៦៨% Shan៖ ៩% Karen៖ ៧% Rakhine៖ ៤% ចិន៖ ៣% ឥណ្ឌា ២%
Mon៖ ២% និងជនជាតិផ្សេងៗទៀត៖ ៥% ។
គ. សាសនា
ព្រះពុទ្ធ៖ ៨៩% គ្រឹះ៖
៤% មូស្លីម៖ ៤% Animist៖ ១% និងសាសនាផ្សេងៗ៖
២% ។
ឃ. ភាសា
ភាសាភូមា
និងភាសារបស់ក្រុមជនជាតិភាគតិច ។
ង. អក្ខរភាព
៨៩.៩ %
(អាយុចាប់ពី១៥ឆ្នាំ ចេះអាន និងសរសេរ) ។|
-ប្រុស ៖ ៩៣.៩%
-ស្រី ៖ ៨៦.៤% (ឆ្នាំ២០០៦)
-ប្រុស ៖ ៩៣.៩%
-ស្រី ៖ ៨៦.៤% (ឆ្នាំ២០០៦)
ច. សុខភាព
-អត្រាមរណៈភាពកុមារ៖
៤៧.៧៤នាក់/១០០០នាក់ (ឆ្នាំ២០១២)
-អត្រាមរណៈភាពមាតា៖ ២៦នាក់/១០០០នាក់ ស្រ្តីសម្រាលកូន
-អាយុជាមធ្យម៖ ៦៤.២៤ឆ្នាំ បុរស៖ ៦២.៩១ឆ្នាំ ស្រ្តី៖ ៦៧.៧១ឆ្នាំ ។
-អត្រាមរណៈភាពមាតា៖ ២៦នាក់/១០០០នាក់ ស្រ្តីសម្រាលកូន
-អាយុជាមធ្យម៖ ៦៤.២៤ឆ្នាំ បុរស៖ ៦២.៩១ឆ្នាំ ស្រ្តី៖ ៦៧.៧១ឆ្នាំ ។
១.៦ ការទទួលឯករាជ្យ
ថ្ងៃទី០៤
ខែមករា ឆ្នាំ១៩៤៨ ពីប្រទេស United Kingdom ។
-បុណ្យឯករាជ្យជាតិ៖
ថ្ងៃទី០៤ ខែមករា ១ឆ្នាំ១៩៤៨
-Union Day ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៤៧ ។
-Union Day ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៤៧ ។
១.៧ ធនធានធម្មជាតិ
ប្រេងកាត ឈើ
សំណប៉ាហាំង ស័ង្កសី ទង់ដែង ថ្លើមថ្ម ថ្មកំបោរ ឧស្ម័នធម្មជាតិ កៅស៊ូ ត្បូងថ្ម
មានតម្លៃ ថាមពលវារីអគ្គិសនី។ល។
១.៨ សេដ្ឋកិច្ច
-ផលិតផលក្នុងស្រុកសរុប GDP៖ ៥១.៩៣កោដិដុល្លារ
(ឆ្នាំ២០១១)
-អត្រាកំណើន GDP៖ ៥.៥% (ឆ្នាំ២០១១)
-GDP Per Capita (PPP)៖ ១៣០០ដុល្លារ (ឆ្នាំ២០១១)
-សមាសភាព GDP តាមវិស័យ៖
-អត្រាកំណើន GDP៖ ៥.៥% (ឆ្នាំ២០១១)
-GDP Per Capita (PPP)៖ ១៣០០ដុល្លារ (ឆ្នាំ២០១១)
-សមាសភាព GDP តាមវិស័យ៖
-កសិកម្ម៖ ៣៨.១%
(ឆ្នាំ២០១១)
-ឧស្សាហកម្ម៖ ១៨.២% (ឆ្នាំ២០១១)
-សេវាកម្ម៖ ៤៣.៦% (ឆ្នាំ២០១១)
-ឧស្សាហកម្ម៖ ១៨.២% (ឆ្នាំ២០១១)
-សេវាកម្ម៖ ៤៣.៦% (ឆ្នាំ២០១១)
-អត្រាគ្មានការងារធ្វើ៖
៥.៥% (ឆ្នាំ២០១១)
-ប្រជាជនរស់នៅក្រោមបន្ទាត់ក្រីក្រ៖ ៣២.៧ (ឆ្នាំ២០១២)
-អត្រាអតិផរណា៖ ៨.៩៣% (ឆ្នាំ២០១១)
-រូបិយវត្ថុ៖ ខ្យាត (Kyat)
-ប្រទេសដៃគូនាំចេញមាន សហរដ្ឋអាមេរិច ឥណ្ឌា ថៃ ចិន និងជប៉ុន ។
-ប្រជាជនរស់នៅក្រោមបន្ទាត់ក្រីក្រ៖ ៣២.៧ (ឆ្នាំ២០១២)
-អត្រាអតិផរណា៖ ៨.៩៣% (ឆ្នាំ២០១១)
-រូបិយវត្ថុ៖ ខ្យាត (Kyat)
-ប្រទេសដៃគូនាំចេញមាន សហរដ្ឋអាមេរិច ឥណ្ឌា ថៃ ចិន និងជប៉ុន ។
១.៩ ការចូលជាសមាជិកអង្គការផ្សេងៗ
ADB, ARF, ASEAN, BIMSTEC,
CP, EAS, FAO, G-77, IAEA, IBRD, ICAO, ICRM, IDA, IFAD, IFC, IFRCS, IHO, ILO, IMF,
IMO, Interpol, IOC, ISO (Correspondent), ITU, NAM, OPCW (Signatory), SAARC
(Observer), UN, UNCTAD, UNESCO, UNIDO, UPU, WCO, WHO, WIPO, WMO, WTO។ [2]
២. ប្រព័ន្ធនយោបាយគ្រប់គ្រង
២. ១ ប្រវត្តិនៃការគ្រប់គ្រងប្រទេស
ប្រទេសភូមាបានរួបរួមគ្នាជាលើកដំបូងនៅសតវត្សទី១១ក្នុងរដ្ជកាលស្តេច
Anawratachly ហើយបានរក្សាឯករាជ្យរហូតមកដល់ឆ្នាំ១២៨៧
។ នៅពេលនៅកងទ័ពរបស់ Kublai Khan បានចូលឈ្លានពាន
ហើយបានបំផ្លាញចោលនូវសណ្តាប់ធ្នាប់នយោបាយ (Political Order) ។
សន្តិវង្សទី២ (The
Second Dynasty) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៤៨៦ ប៉ុន្តែត្រូវមានវិបត្តិដោយសារការបែកបាក់ផ្ទៃក្នុង
ហើយបានរួបរួមគ្នាឡើងវិញនៅឆ្នាំ១៧៥២ ប្រទេសជាតិទាំងមូលបានរួបរួមគ្នាម្តងទៀតដោយស្តេច
Alaungpaya ។
នៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ Alaungpaya ព្រះអង្គបានបណ្តេញចិនឈ្លានពាន
ហើយប្រឈមមុខនឹងការគ្រប់គ្រងរបស់អង់គ្លេសនិងបារាំង។ ប្រទេសភូមាបានចូលបក្សសម្ព័ន្ធអង់គ្លេស-ឥណ្ឌាក្នុងកំឡុងសង្រ្គាមអង់គ្លេសនៅចន្លោះឆ្នាំ១៨២៤ និង១៨៨៦ ។
ព្រះមហាក្សត្រចុងក្រោយនៃប្រទេសភូមាឈ្មោះ Thibaw ត្រូវបានអង់គ្លេសនិរទេសខ្លួន
ហើយប្រព័ន្ធរាជានិយមទាំងមូលត្រូវបានគាស់រំលើង ។
ក្នុងសករាជ្យអាណានិយគមអង់គ្លេស
សេដ្ឋកិច្ចត្រូវបានកាន់កាប់ដោយជនជាតិចិន និងឥណ្ឌា ។
ប្រទេសភូមាត្រូវបានបំបែកចេញពីឥណ្ឌា ព្រមទាំងមានរដ្ឋធម្មនុញ្ញ
និងរដ្ឋាភិបាលខ្លួនឯងនៅឆ្នាំ១៩៣៧។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២
ជប៉ុនបានចូលកាន់កាប់ភូមា យើយផ្តល់នូវឯករាជ្យស្រមើស្រមៃក្រោមរបបអាយ៉ង។
ជប៉ុនបានដឹកនាំចលនាប្រឆាំងជាតិសាសន៍អង់គ្លេស។ ក្រោយមកអង់គ្លេសបានជួយភូមាដេញជប៉ុនរហូតបានទទួលឯករាជ្យ។
ក្នុងទសវត្សទី១ នៃឯករាជ្យ
រដ្ឋាភិបាលភូមាត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី U.Nu ហើយក្លាយជាប្រធានអង្គការ AFTEL (Anti-Facist People’s
Freedom League) ក្រោយសង្គ្រាមលោកលើកទី២ ឧត្តមសេនីយ៍ Aung San ត្រូវគេធ្វើឃាតនៅឆ្នាំ១៩៤៧ ។
ពេលនោះរដ្ឋាភិបាលបន្តការដឹកនាំតាមបែបប្រជាធិបតេយ្យអាស្រ័យរដ្ឋសភាដែលបន្សល់ទុកពីអង់គ្លេស
។ នៅឆ្នាំ១៩៥៨ AFPFL បានបែកបាក់គ្នាធ្វើឲ្យមានវិបត្តិនយោបាយកើតឡើងនៅខែកញ្ញា
ឆ្នាំនោះពួកយោធាដែលដឹកនាំដោយនាយអគ្គសេនាធិការ (Chie of Staff) លោកឧត្តមសេនីយ៍
U.Nu Win បានចូលកាន់កាប់អំណាច
លោកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ (A Careataker Government) ដែលមានរូបលោកជានាយករដ្ឋមន្រ្តីស្តីទី
(Acting Prime
Minister) ។ លោកបានរក្សាទុកនូវរដ្ឋធម្មនុញ្ញដដែល ហើយបានពង្រឹងស្ថិរភាពនយោបាយ
និងសង្គម ដើម្បីត្រៀមបោះឆ្នោតសាជាថ្មី។
ក្នុងការបោះឆ្នោតឆ្នាំ១៩៦០
គណបក្សUnion ដែលបំបែកខ្លួនចេញពី
AFPFL ដឹកនាំដោយ U.Nu បានឈ្នះឆ្នោត
ហើយគ្រប់គ្រងរដ្ឋាភិបាលវិញ ។ ទោះបីជាមានការគាំទ្រពីប្រជាជនយ៉ាងណាក៏ដោយ
រដ្ឋាភិបាលរបស់លោក U.Nu មិនអាចប្រឈមមុខដោះស្រាយនូការលំបាកក្នុងសង្គមដូចជា បញ្ហាសន្តិសុខ
ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបាន ជាហេតុធ្វើឲ្យគណបក្ស Union Party ត្រូវបែកបាក់គ្នាដូច
AFPFL ដែរ។
ឆ្លៀតឳកាសនោះ លោក U.Nu Win បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលនៅខែមីនា
ឆ្នាំ១៩៦២ លោកបានព្យួររដ្ឋធម្មនុញ្ញចាស់ចោល ហើយបង្កើតរដ្ឋាភិបាលបដិវត្តន៍មួយ ។
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៧៤
មានការបោះឆ្នោតមួយដែលមានគណបក្សតែមួយបានដឹកនាំរដ្ឋាភិបាល
ដែលមន្រ្តីជាន់ខ្ពស់ភាគច្រើនចេញមកពីយោធា។ លោក U.Nu Win បានចូលបដិវត្តន៍នៅខែវិច្ឆិកា ឆ្នាំ១៩៨១ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្ស BSPP នេះ
បានបើកសមាជវិសាមញ្ញមួយ ទើបលោក U.Nu Win បានលាលែងចេញពីប្រធានគណបក្ស
ដោយបាននិយាយពីការទទួលខុសត្រូវរបស់លោកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច
ដែលបណ្តាលឲ្យមានកុប្បកម្មហិង្សាជាបន្តបន្ទាប់នៅទីក្រុង Rangoon មុនខែមីនា
និងមិថុនា។ លោក U.Sien
Lwin ដែលជាមនុស្សរបស់លោក Nu Win (Nu Win Protege) ត្រូវបានជ្រើសតាំងជា ប្រធានគណបក្ស BSPP និងជាប្រធានធិបតីនៃប្រទេសភូមា
ការតែងតាំងនេះធ្វើឲ្យមានការបះបោរ បាតុកម្មទូទាំងប្រទេសភូមា ។
នៅពេលនោះកងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារទៅលើ បាតុកម្មដោយសន្តិវិធីនៅកំឡុងថ្ងៃទិ០៨
ដល់ថ្ងៃទី១២ ខែសីហា ដែលធ្វើឲ្យមនុស្សស្លាប់យ៉ាង ច្រើន ប៉ុន្តែពួកគេនៅតែមិនអាចបញ្ចប់បាតុកម្មនោះបាន។
គណបក្ស BSPP បានបើកសមាជវិសាមញ្ញមួយទៀត
ដោយតែងតាំង Dr.
Maung Maung ជាប្រធានាធិបតីនៅថ្ងៃទី១៩ ខែសីហា។ Dr. Maung Maung មិនអាចមានលទ្ធភាពបញ្ឈប់ការប្រឆាំងរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស
BSPP បានទេ។
នៅពាក់កណ្តាលខែកញ្ញា BSPP បានបញ្ឈប់ដំណើរការរបស់ខ្លួន
ហើយសមាជិកភាគច្រើនរបស់គណបក្សបានចូលរូមជាមួយបាតុកររាប់លាននាក់
ដើម្បីទាមទារឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្តមួយដែលមិនចំណុះឲ្យឥស្សរជននៃគណបក្ស BSPP និងឲ្យមានការបោះឆ្នោតពហុបក្ស។
ទោះបីជា Dr.
Maung Maung បានដាក់ចេញឲ្យមានការបោះឆ្នោតពហុបក្ស និងក្រឹត្យច្បាប់មួយដែលចែងថា
អ្នករដ្ឋការទាំងអស់មិនមែនជាសមាជិកគណបក្សនយោបាយ
និងលោកបដិសេធមិនព្រមចុះចេញពីរដ្ឋាភិបាលបណ្តោះអាសន្នដែរ។
ការដួលរំលំនៃរដ្ឋអំណាចស៊ីវិល (The Collapse of Civil Authority) និងនាំឆ្ពោះទៅរករដ្ឋអនាធិបតី (State of Anarchy) ជាហេតុធ្វើឲ្យមានចោរកម្មទូទាំងប្រទេស។
នៅថ្ងៃទី១៨ ខែកញ្ញា ពួកយោធាបានដណ្តើមអំណាច ហើយបានបណ្តេញ Dr. Maung Maung និងលុបបំបាត់ចោលគណបក្ស
BSPP និងក្រុមប្រឹក្សាស៊ីវិលករបស់រដ្ឋចោល។
រដ្ឋាភិបាលយោធាតឹងរឹងមួយបានដឹកនាំប្រទេស ហើយសម្លាប់ និងបង្រ្កាបបាតុករ
ព្រមទាំងអ្នកប្រឆាំងយ៉ាងច្រើន។
និស្សិតរាប់ពាន់នាក់បានរត់ចូលទៅតំបន់ពួកបះបោរក្បែរព្រំដែនថៃ។
ដើម្បើក្តោបអំណាច
ពួកយោធាបានសន្យារៀបចំការបោះឆ្នោតពហុបក្ស ត្រួតពិនិត្យច្បាប់បោះឆ្នោត
និងអនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយឡើងវិញ។ គណបក្សនយោបាយពីរសំខាន់ៗបានកើតជារូបរាងឡើង
គឺគណបក្ស National
Unity Party និងគណបក្ស National for Democracy ដែលដឹកនាំដោយមេដឹកនាំគណបក្សប្រឆាំង ៣រូប មានលោក Tin U elak លោក Aung Gyi និងអ្នកស្រី Aung San Suu Kyi ។ អ្នកដឹកនាំគណបក្ស
NLD និងជាអ្នកទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព
អ៊ុងសាន ស៊ូជី លោកស្រីត្រូវបានជាប់ឃុំក្នុងផ្ទះពីឆ្នាំពី១៩៨៩ ដល់ឆ្នាំ១៩៩៥
និងឆ្នាំ២០០០ ដល់ឆ្នាំ២០០២ និងត្រូវបានជាប់ពន្ធនាគារនៅខែមីនា ឆ្នាំ២០០៣
និងបន្ទាប់មកបញ្ចូនទៅឃុំឃាំងក្នុងផ្ទះ។ បន្ទាប់ពីររបបគ្រប់គ្រង Junta (នៅក្នុងខែសីហា ឆ្នាំ២០០៧) បានឡើងថ្លៃប្រេង
ប្រជាជនភូមារាប់សែននាក់បានធ្វើការតវ៉ាដឹកនាំដោយពួកសកម្មជននិយមប្រជាធិបតេយ្យ
និងព្រះសង្ឃព្រះពុទ្ធសាសនា។ នៅចុងខែមីនា ឆ្នាំ២០០៧
រដ្ឋាភិបាលបានបង្ក្រាបអ្នកប្រឆាំងតវ៉ាជាបន្ទាន់ដោយសម្លាប់ប្រជាជនយ៉ាងតិច ១៣នាក់
និងចាប់ខ្លួនអ្នកចូលរួមធ្វើបាតុកម្មរាប់ពាន់នាក់។ នៅខែមីនា ឆ្នាំ២០០៨
ប្រទេសភូមាបានជាប់គាំងដោយព្យុះស៊ីក្លូន ដែលបានសម្លាប់មនុស្សអស់ជាងប្រាំបីម៊ឺននាក់ និងរបួសប្រាំម៊ឺននាក់ ។ ទោះបីជាមានសោកនាដកម្មយ៉ាងនេះក៏ដោយ
Junta បានដំណើរការប្រជាមតិលើរដ្ឋធម្មនុញ្ញ
ខែមីនា គឺជាការបោះឆ្នោតលើកទី១នៅភូមា ចាប់រតាំងពីឆ្នាំ១៩៩០
រដ្ឋធម្មនុញ្ញនោះចែងពីការបោះឆ្នោតសភានៅឆ្នាំ២០១០ ។ លោកស្រី Aung San Suukyi ត្រូវបានដោះលែងនៅខែមីនា
ប៉ុន្តែត្រូវបានពន្យាពេល១៨ខែក្រោយពីគាត់ត្រូវបានចោទប្រកាន់ពីការំលោភលក្ខខណ្ឌនៃការជាប់ឃុំក្នុងផ្ទះ។
៦.២ ការគ្រប់គ្រងប្រទេស
ក. របបនយោបាយ
-ទំរង់រដ្ឋាភិបាល៖ សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា
-ប្រធានាធិបតីជាប្រមុខសហភាពផង ជាប្រមុខអំណាចនីតិប្រតិបត្តិសហភាពផង ។
-ប្រធានាធិបតីជាប្រមុខសហភាពផង ជាប្រមុខអំណាចនីតិប្រតិបត្តិសហភាពផង ។
ខ. រដ្ឋធម្មនុញ្ញ
-រដ្ឋធម្មនុញ្ញបច្ចុប្បន្ន៖
រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ (ឈ្មោះថារដ្ឋធម្មនុញ្ញប្រជាមតិ)៖ Constitution Referendum) ត្រូវបានដាក់ឲ្យមានការបោះឆ្នោតនៅក្នុងប្រជាមតិសាធារណៈ
(Public
Referendum) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ ។ ក្រោយមកធម្មនុញ្ញនេះត្រូវបានធ្វើវិសោធនកម្មដោយបញ្ញត្តិជាច្រើននៅឆ្នាំ២០១១។
-រដ្ឋធម្មនុញ្ញពីមុន៖
-រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧
-រដ្ឋធម្មនុញ្ញឆ្នាំ១៩៧៤
គ. អំណាចនីតិបញ្ញត្តិ
អំណាចនីតិបញ្ញត្តិមីយ៉ាន់ម៉ារូមមានសភា២៖
១. សភា Pyithu HLuttaw ដែលមានសមាជិកមិនលើសពី
៤៤០រូប ដែលមានអាណត្តិ ៥ឆ្នាំ បែងចែកជា ២សមាសភាព៖
-សមាជិកយ៉ាងច្រើន
៣៣០រូប កើតឡើងពីការបោះឆ្នោតនៃប្រជាពលរដ្ឋមានមូលដ្ឋានលើក្រុង និងចំនួនប្រជាពលរដ្ឋ។
-សមាជិកយ៉ាងច្រើន
១១០រូប ជាបុគ្គលិកផ្នែកយោធាតែងតាំងដោយអគ្គមេបញ្ជាកានៃកងទ័ព។
២. សភា Amyot Pyitha HLuttaw សមាជិកយ៉ាងច្រើន
២២៤រូប អាណត្តិ៥ឆ្នាំ ក្នុងនោះមាន២សមាសភាព៖
-សមាជិកយ៉ាងច្រើន១៦៨រូប
បោះឆ្នោតដោយប្រជាពលរដ្ឋក្នុងចំនួនស្មើគ្នា គឺ ១២រូបមកពីតំបន់
និងរដ្ឋដោយរួមបញ្ចូលដែនដីសហភាព និងមួយរូបមកពីគ្រប់តំបន់ស្វ័យាភិបាល
និងផ្នែកស្វ័យាភិបាល។
-សមាជិកយ៉ាងច្រើន៥៦រូប
ជាបុគ្គលិផ្នែកយោធាតែងតាំងដោយអគ្គមេបញ្ជាការនៃកងទ័ព ពោលគឺចំនួន ៤រូប មកពីតំបន់ ឬ
រដ្ឋដែនដីសហព័ន្ធនីមួយៗ។
ឃ. អំណាចនីតិប្រតិបត្តិ
-ប្រមុខសហភាព =
ប្រធានាធិបតី (លោក THEIN SEIN)
-ប្រមុខរដ្ឋាភិបាល = ប្រធានាធិបតី (លោក THEIN SEIN)
-រដ្ឋាភិបាលសហភាពរួមមាន៖ ប្រធានាធិបតី អនុប្រធានាធិបតី
រដ្ឋមន្រ្តីរបស់សហភាព និង Attorney General របស់សហភាព ។
ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមាន៖
-ក្រសួងការបរទេស
-ក្រសួងកិច្ចការសាសនា
-ក្រសួងពាណិជ្ជកិច្ច
-ក្រសួងសំណង់
-ក្រសួងបសុសត្វ និងជលផល
-ក្រសួងកិសកម្ម និងធារាសាស្រ្ត
-ក្រសួងកិច្ចសហប្រតិបត្តិការ
-ក្រសួងមហាផ្ទៃ
-ក្រសួងសណ្ឋាគារ និងទេសចរណ៍
-ក្រសួងវប្បធម៌
-ក្រសួងអប់រំ
-ក្រសួងកិច្ចការសាសនា
-ក្រសួងពាណិជ្ជកិច្ច
-ក្រសួងសំណង់
-ក្រសួងបសុសត្វ និងជលផល
-ក្រសួងកិសកម្ម និងធារាសាស្រ្ត
-ក្រសួងកិច្ចសហប្រតិបត្តិការ
-ក្រសួងមហាផ្ទៃ
-ក្រសួងសណ្ឋាគារ និងទេសចរណ៍
-ក្រសួងវប្បធម៌
-ក្រសួងអប់រំ
-ក្រសួងសុខាភិបាល
-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-ក្រសួងហិរញ្ញវត្ថុ និងចំណូល
-ក្រសួងព្រៃឈើ
-ក្រសួងអន្តោប្រវេស្តន៍ និងប្រជាជន
-ក្រសួងឧស្សាហកម្ម
-ក្រសួងដឹកជញ្ជូន
-ក្រសួងគណៈកម្មាធិការពត៌មាន
-ក្រសួងសង្គមកិច្ច ជួយសង្គ្រោះ និងការតាំងទីលំនៅថ្មី
-ក្រសួងអភិវឌ្ឍន៍បទបញ្ជាតំបន់ និងជាតិសាសន៍ និងអភិវឌ្ឍន៍
-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-ក្រសួងហិរញ្ញវត្ថុ និងចំណូល
-ក្រសួងព្រៃឈើ
-ក្រសួងអន្តោប្រវេស្តន៍ និងប្រជាជន
-ក្រសួងឧស្សាហកម្ម
-ក្រសួងដឹកជញ្ជូន
-ក្រសួងគណៈកម្មាធិការពត៌មាន
-ក្រសួងសង្គមកិច្ច ជួយសង្គ្រោះ និងការតាំងទីលំនៅថ្មី
-ក្រសួងអភិវឌ្ឍន៍បទបញ្ជាតំបន់ និងជាតិសាសន៍ និងអភិវឌ្ឍន៍
ង. អំណាចតុលាការ
អនុវត្តតាមប្រព័ន្ធច្បាប់អង់គ្លេសដែលបន្សល់ទុកពីអង់គ្លេស
។
តុលាការមីយ៉ាន់ម៉ា រួមមាន៖
-តុលាការធម្មតា តុលាការកំពូល តុលាការជាន់ខ្ពស់តំបន់
តុលាការជាន់ខ្ពស់រសប់រដ្ឋ តុលាការផ្នែកស្វ័យាភិបាល តុលាការតំបន់ស្វ័យាភិបាល
តុលាការស្រុក តុលាការក្រុង និងតុលាការផ្សេងៗទៀតកំណត់ដោយច្បាប់ ។
-តុលាការយោធា
-តុលាការធម្មនុញ្ញរបស់សហភាព
ច. គណបក្សនយោបាយ
មានគណបក្សជាច្រើននៅមីយ៉ាន់ម៉ា ។
គណបក្សដែលនាំមុខគេនៅមីយ៉ាន់ម៉ា គឺ គណបក្សអភិវឌ្ឍន៍ និងសាមគ្គីភាពនៃសហភាព
ដែលទទួលបានកៅអីចំនួន២៥៩ ក្នុងការបោះឆ្នោតថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១
ក្នុងនោះមានគណបក្សចូលរួមចំនួន៤០។
៣. ប្រព័ន្ធគតិយុត្ត
៣.១. ប្រភពច្បាប់ និងប្រព័ន្ធច្បាប់
ក. ប្រភពច្បាប់
-រដ្ឋធម្មនុញ្ញប្រទេសភូមាដែលអនុវត្តពីមុនមកដែលត្រូវបានកែប្រែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៧ ។
-រដ្ឋធម្មនុញ្ញប្រទេសភូមាដែលអនុវត្តពីមុនមកដែលត្រូវបានកែប្រែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៧ ។
-ប្រភពច្បាប់ (Common Law)
-ប្រភពច្បាប់ប្រពៃណី (Customary Law)
-ច្បាប់អន្តរជាតិ (International Law)
-ប្រភពច្បាប់ប្រពៃណី (Customary Law)
-ច្បាប់អន្តរជាតិ (International Law)
ខ. ប្រភពច្បាប់
-ប្រព័ន្ធច្បាប់ផ្នែកលើ៖
English Common
Law ជាប្រព័ន្ធចំរុះ (តាមបែបេអង់គ្លេស និងច្បាប់ប្រពៃណី)
-ការទទួលយកយុត្តាធិការ ICJ ៖ មិនទទួលយក
-អាយុបោះឆ្នោត៖ ១៨ឆ្នាំ បោះឆ្នោតដោយសកល
-ការទទួលយកយុត្តាធិការ ICJ ៖ មិនទទួលយក
-អាយុបោះឆ្នោត៖ ១៨ឆ្នាំ បោះឆ្នោតដោយសកល
៣.២. ប្រព័ន្ធតុលាការ
ក.តុលាការទូទៅ
ក.១ តុលាការកំពូលសហភាព
ក.១.១. សមត្ថកិច្ច
+យុត្តាធិការដំបូង៖
-បញ្ហាពាក់ព័ន្ធសន្ធិសញ្ញាទ្វេភាគី
-ជម្លោះរវាងរដ្ឋាភិបាលសហភាព
និងរដ្ឋាភិបាលរដ្ឋ/តំបន់ លើកលែងតែបញ្ហាពាក់ព័ន្ធរដ្ឋធម្មនុញ្ញ
-វិវាទផ្សេងទៀតដែលកើតឡើងរវាងតំបន់និងតំបន់
រដ្ឋនិងរដ្ឋ តំបន់និងរដ្ឋ និងរវាងដែនដីសហភាពជាមួយរដ្ឋ/តំបន់។
+សមត្ថកិច្ចបណ្តឹងសាទុក្ខចុងក្រោយ
+សាលក្រមរបស់តុលាការនេះ គឺចុងក្រោយ និងអស់ផ្លូវតវ៉ា
+សមត្ថកិច្ចជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ពីតុលាការជាន់ខ្ពស់រដ្ឋ/តំបន់
និងតុលាការផ្សេងទៀតដែលកំណត់ដោយច្បាប់។
ក.២ តុលាការជាន់ខ្ពស់របស់រដ្ឋ និងតំបន់
ក.២.១ សមត្ថកិច្ច
-សមត្ថកិច្ចដំបូង
-សមត្ថកិច្ចដំបូង
-សមត្ថកិច្ចឧទ្ធរណ៍
-សមត្ថកិច្ចសើរើរឿងក្តី
-សមត្ថកិច្ចផ្សេងៗទៀតដែលកំណត់ដោយច្បាប់
-សមត្ថកិច្ចសើរើរឿងក្តី
-សមត្ថកិច្ចផ្សេងៗទៀតដែលកំណត់ដោយច្បាប់
ក.២.២ សមាសភាព
-ប្រធានតុលាការឈ្មោះថា Chief Justice of High Court
-ប្រធាន និងចៅក្រមរួមមានចំនួនពី ៣ ទៅ ៧នាក់
-ប្រធាន និងចៅក្រមត្រូវតែឯករាជ្យពីគណបក្សនយោបាយ
-ប្រធាន និងចៅក្រមរួមមានចំនួនពី ៣ ទៅ ៧នាក់
-ប្រធាន និងចៅក្រមត្រូវតែឯករាជ្យពីគណបក្សនយោបាយ
ក.២.៣ តុលាការក្រោមសមត្ថកិច្ច
-ករណីគ្មានតំបន់ស្វ័យាភិបាលនៅក្នុងរដ្ឋ/តំបន់
-District Court (តុលាការស្រុក)
-Township Court (តុលាការក្រុង)
-District Court (តុលាការស្រុក)
-Township Court (តុលាការក្រុង)
-ករណីមានតំបន់ស្វ័យាភិបាលកនៅក្នុងរដ្ឋ
/តំបន់
-ក្នុងផ្នែកស្វ័យាភិបាល
+តុលាការផ្នែកស្វ័យាភិបាល
+តុលាការក្រុង
+តុលាការក្រុង
-ក្នុងតំបន់ស្វ័យាភិបាល
+តុលាការតំបន់ស្វ័យាភិបាល
+តុលាការក្រុង
+តុលាការក្រុង
-នៅក្នុងតំបន់ដែលនៅសល់
+តុលាការស្រុក
+តុលាការក្រុង
+តុលាការក្រុង
-ក្នុងដែនដីសហភាព
+តុលាការស្រុក
+តុលាការក្រុង
+តុលាការក្រុង
-តុលាការផ្សេងទៀតដែលកំណត់ដោយច្បាប់
[3]
ក.៣. តុលាការស្រុក និងតុលាការក្រុង-តុលាការផ្នែកស្វ័យាភិបាល, តុលាការតំបន់ស្វ័យាភិបាល
ក.៣. តុលាការស្រុក និងតុលាការក្រុង-តុលាការផ្នែកស្វ័យាភិបាល, តុលាការតំបន់ស្វ័យាភិបាល
ក.៣.១
សមត្ថកិច្ច
-យុត្តាធិការដំបូង (ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី)
-យុត្តាធិការឧទ្ធរណ៍ (ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី)
-សើរើរឿងក្តី
-យុត្តាធិការផ្សេងទៀតកំណត់ដោយច្បាប់
-យុត្តាធិការឧទ្ធរណ៍ (ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី)
-សើរើរឿងក្តី
-យុត្តាធិការផ្សេងទៀតកំណត់ដោយច្បាប់
ក.៣.២ សមាសភាព
តុលាការទាំងនេះស្ថិតក្រោមការត្រួតពិនិត្យពីតុលាការជាន់ខ្ពស់នៃតំបន់
ឬ រដ្ឋ។
ខ. តុលាការយោធា
ខ.១. សមាសភាព
មានចៅក្រម ៩រូប
រួមទាំងប្រធាន។
-៣រូប
តែងតាំងដោយប្រធានាធិបតី
-៣រូប តែងតាំងដោយសភាទី១
-៣រូប តែងតាំងដោយសភាទី២
-៣រូប តែងតាំងដោយសភាទី១
-៣រូប តែងតាំងដោយសភាទី២
ប្រធានជ្រើសរើសពីក្នុងចំណោមចៅក្រមទាំង ៩រូប។
ខ.២. សមត្ថកិច្ច
ដោះស្រាយរឿងពាក់ព័ន្ធនឹងយោធា។
គ.១. សមត្ថកិច្ច
-បកស្រាយបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ
-ផ្ទៀងផ្ទាត់ថាតើច្បាប់ដែលចេញដោយតំបន់/រដ្ឋ ផ្នែកស្វ័យាភិបាល តំបន់ស្វ័យាភិបាលស្របជាមួយរដ្ឋធម្មនុញ្ញ
ឬអត់
-ផ្ទៀងផ្ទាត់ថាតើវិធានការរបស់អាជ្ញាធរប្រតិបត្តិនៃសហភាពរដ្ឋ/តំបន់.... ស្របជាមួយរដ្ឋធម្មនុញ្ញ
ឬ ទេ
-សម្រេចលើវិវាទរដ្ឋធម្មនុញ្ញរវាងសហភាព
និងតំបន់ សហភាព និងរដ្ឋ/តំបន់ និងតំបន់/រដ្ឋ រដ្ឋនិងរដ្ឋ/តំបន់ តំបន់/រដ្ឋ
ជាមួយតំបន់ស្វ័យាភិបាល។
-សម្រេចលើវិវាទដែលកើតឡើងពីសិទ្ធិ
និងកាតព្វកិច្ចរបស់សហភាព រដ្ឋ/តំបន់
តំបន់ស្វ័យាភិបាលក្នុងការអនុវត្តន៍ច្បាប់សហភាពដោយតំបន់/រដ្ឋ ឬតំបន់ស្វ័យាភិបាល។ -សម្រេច ឬ
ផ្ទៀងផ្ទាត់លើបញ្ហាដែលកំណត់ដោយប្រធានាធិបតីពាក់ព័ន្ធនឹងដែនដីសហភាព
-សមត្ថកិច្ចផ្សេងៗទៀតដែលកំណត់ដោយសភា
គ.២. សមាសភាព
-ប្រធាន និងចៅក្រមតែងតាំងដោយប្រធានាធិបតី ក្រោយពីទទួលការយល់ព្រមពីសភា
-ចៅក្រមមិនអាចជាសមាជិក សមាជិកគណបក្សនយោបាយ
និងជាមន្រ្តីរាជការ
-អាណត្តិ ៥ឆ្នាំ
v ច្បាប់ពាក់ព័ន្ធវិស័យយុត្ថាធិការ
-ច្បាប់រដ្ឋប្បវេណី
និងនីតិរដ្ឋប្បវេណី៖ ច្បាប់កិច្ចសន្យា ច្បាប់អាជ្ញាកណ្តាល ច្បាប់គ្រួសារ
ច្បាប់ទ្រព្យសម្បតិ្ត និងមរតក.....
-ច្បាប់ព្រហ្មទណ្ឌ
និងនីតិវិធីព្រហ្មទណ្ឌ
-ច្បាប់ ស្តីពី
ភស្តុតាង
-យុត្ថាធិការបរទេស
No comments:
Post a Comment