Tuesday, December 29, 2015

I, Peou Dara with the Messenger Band, Prey Veng


សូមស្វាគមន៍ ការប្រគុំតន្រ្តី របស់សិល្បៈករ សិល្បការនី និងក្រុមការងារទាំងអស់មកពី ក្រុមតន្រ្តីយុវវ័យនាំសារ The Messenger Band Cambodia ដែលហៅកាត់ថា តន្រ្តី MB និង​មាន​ការ​ចូល​រួម​សម្តែង​ក្បាច់រាំពិសេសៗ ពីក្រុម CCF មកពីអង្គការ PSE ហើយ​ជា​ពិ​សេស​ជាង​នេះ​ទៅ​ទៀត មានការសម្តែងរឿងខ្លី និង​សមត្ថ​ភាព​ពី​បង​ប្អូន​សហគមន៍​ផង​ដែរ​។​ល​។​ នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥ ក្រុមតន្រ្តីយុវវ័យនាំសារ និង​មាន​ការសហការ​គ្នា​ជា​មួយ​អង្គ​ការ​ជា​ដៃ​គូរ​ គឺអង្គការសហប្រតិបត្តិការណ៍កាត់បន្ថយភាពក្រីក្រ (COFAP) ដែលមានលោក យឹម ប៊ុនថេង ជានាយក ហើយលើសពីនេះទៅទៀតមានការសហការ និងគាំទ្រដោយអាជ្ញាធរ​ដែន​ដី គឺ ​លោកអ៊ំ​ នួន សុភី ជាប្រ​ធានក្រុម​ប្រឹក្សា​ឃុំ​ ។

គួរបញ្ជាក់ផងដែរថា ការប្រគុំតន្រ្តីនេះស្ថិតនៅ ភូមិព្រៃរូង‬ ឃុំដំរីពួន‬ ‪‎ស្រុកស្វាយអន្ទរ‬ ‪‎ខេត្តព្រៃវែង‬ ក្រោម​ប្រធានបទៈ វិជា្ជជាទ្រព្យ ដោយមានគោលបំណង​សំខាន់ៗ​ដូចតទៅៈ
១.  បង្កើនទំនាក់ទំនងជាមួយបណ្តាញអង្គការជាដៃគូរ និងអាជ្ញាធរដែនដី
២. ផ្តល់ឳកាស និងលើកទឹកចិត្តដល់ក្រុមកុមារអោយឡើងសំដែង ឬបង្ហាញសមត្ថភាព​របស់ពួក​គេ​
៣. ធ្វើការផ្សព្វផ្សាយអំពីបញ្ហារបស់ប្រជាពលរដ្ឋដែលបាន និងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន
៤. ចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមានឡើងក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋ។

រូបភាពដោយៈ លោក ពេជ្រ រ៉ាម៉ន