កូនប្រុសជាទីស្រលាញ់របស់ខ្ញុំ ពៅតារា អេរ៉ាវត្ថិ រូបថតនៅថ្ងៃភ្ជាប់ពាក្យរបស់ កញ្ញា ម៉ារី នៅព្រែកតាមាក់ | ០២ កញ្ញា ២០១៨ |
អេរ៉ាវត្ថិ: ប៉ាប៉ា តើកូនមិនល្អត្រង់ណាបានគេមិនស្រលាញ់កូន?
ប៉ា: សម្រាប់ប៉ា និងម៉ាក់ កូនល្អគ្រប់យ៉ាង ....
អេរ៉ាវត្ថិ: ចុះម៉េចបានជាគេមិនស្រលាញ់កូន?
ប៉ា: ក្តីស្រលាញ់មិនអាចបង្ខំបានទេកូន!
បើកូនគិតថា ការរង់ចាំក្តីស្រលាញ់ពីគេវាលំបាក ចុះហេតុអី្វបានជាកូនមិនបង្កើតក្តីស្រលាញ់ដោយខ្លួនឯងវិញទៅ?
ដូចប៉ាផ្តល់ក្តីស្រលាញ់របស់ប៉ាចំពោះកូនអញ្ចឹងដែរ!
ប៉ាមិនដឹងថា តើទៅមុខកូននឹងអាចស្រលាញ់ប៉ាដូចដែរប៉ាស្រលាញ់កូនដែរឬទេ?
...ប៉ាគ្រាន់តែដឹងថា ប៉ាស្រលាញ់គ្មានលក្ខខណ្ឌអ្វីទាំងអស់។
កូនត្រូវរៀនចែកក្តីស្រលាញ់កូនអោយបានច្រើនតាមតែកូនអាចធ្វើទៅបាន។ មានពាក្យមួយឃ្លាគេពោលថា "The More You Give, the More You Get"។ វាមានន័យថា ពេលណាកូនផ្តល់អោយគេអ្វីមួយកាន់តែច្រើន កូននឹងទទួលបានផលតបស្នងមកវិញច្រើនតាមហ្នឹងដែរ។
អេរ៉ាវត្ថិ: បាទ! ប៉ា... កូននឹងចងចាំវាទុកក្នុងចិត្តរបស់កូនជានិច្ច។
..... មានវគ្គបន្តទៀត! 😃