ក្រុមនិស្សិតកម្ពុជា និងក្រុមនិស្សិតថៃ ប្រមាណជាង ៣០នាក់
សហការគ្នាស្រាវជ្រាវគម្រោងចំនួន ៥ នៅក្នុងខេត្តកោះកុង
ដើម្បីស្វែងយល់ពីបញ្ហា និងទំនាក់ទំនងរបស់ប្រជាជនកម្ពុជា-ថៃ
នៅតំបន់ព្រំដែន។ លើសពីនេះ
ពួកគេចង់បង្ហាញពីតួនាទីយុវជនក្នុងការកសាងសន្តិភាពរបស់ប្រទេស
ទាំងពីរនៅពេលដែលអាស៊ានបង្កើតជាតំបន់តែមួយ ឬសមាហរណកម្មអាស៊ាន
នៅចុងឆ្នាំ២០១៥ ខាងមុខនេះ។
គម្រោងស្រាវជ្រាវនៅតាមបណ្ដោយបន្ទាត់ព្រំដែនរវាងក្រុមនិស្សិត
កម្ពុជា ដែលមកពីសាកលវិទ្យាល័យចំនួន ៦ នៅក្នុងរាជធានីភ្នំពេញ
និងក្រុមនិស្សិតថៃ ដែលមកពីសាកលវិទ្យាល័យ ម៉ាហ៊ីដល (Mahidol)
ដើម្បីស្រាវជ្រាវនៅក្នុងខេត្តកោះកុង និងខេត្តត្រាត
ផ្ដោតសំខាន់លើប្រធានបទចំនួន ៥ គឺការអប់រំ
ការសហការគ្នាក្នុងការធ្វើជំនួញរវាងពលរដ្ឋកម្ពុជា និងថៃ
អេកូ-ទេសចរណ៍ ការចំណាកស្រុក និងការនេសាទត្រី។
និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និងជាអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនេះ លោក ផង់ ភិណន
បានឲ្យដឹងថា ការស្រាវជ្រាវរបស់ក្រុមនិស្សិតកម្ពុជា និងថៃ
ទទួលបានការគាំទ្រពីអង្គការក្តីករុណា និងសាកលវិទ្យាល័យ ម៉ាហ៊ីដល
ប្រទេសថៃ។ លោកឲ្យដឹងទៀតថា មូលហេតុដែលជ្រើសរើសខេត្តកោះកុង
ធ្វើជាខេត្តគោលដៅស្រាវជ្រាវ ព្រោះខេត្តនេះជាប់ព្រំដែន
និងប្រទេសថៃ កំពុងជួបប្រទះបញ្ហាជាច្រើន។ លោកថា ការស្រាវជ្រាវនេះ
គឺជាឱកាសឲ្យយុវជនស្វែងយល់ពីបញ្ហាកសាងសន្តិភាពរវាងប្រទេសទាំង
ពីរ៖ «គម្រោងនេះយើងចង់លើកកម្ពស់ឲ្យមានការស្វែងយល់ពីប្រជាជន
នៅក្នុងតំបន់
ពិសេសយើងចង់ឲ្យបង្ហាញដឹងពីតួនាទីរបស់ខ្លួនរវាងប្រទេសជិតខាងនៅ
ក្នុងតំបន់អាស៊ាន»។
សមាជិកស្រាវជ្រាវគម្រោងលើប្រធានបទចំណាកស្រុកដែលជាប្រធានបទមួយ
ក្នុងចំណោមប្រធានបទទាំង ៥ លោក ជួប សារៀម បានឲ្យដឹងថា
និស្សិតកម្ពុជា និងថៃ បានចែកចេញជា ៥ក្រុម
ដោយធ្វើការស្រាវជ្រាវរយៈពេល ២ខែ នៅក្នុងក្រុងខេមរភូមិន្ទ
ខេត្តកោះកុង និងច្រកព្រំដែនកម្ពុជា-ថៃ។ លោកបន្តថា ខេត្តកោះកុង
គឺជាខេត្តសេដ្ឋកិច្ចមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រទេសនៅក្នុង
តំបន់អាស៊ាន ប៉ុន្តែខេត្តនេះនៅតែជួបប្រទះបញ្ហាជាច្រើន
ពិសេសចំណាកស្រុកដោយខុសច្បាប់ជាដើម។
ដូច្នេះការកសាងសន្តិភាពរវាងប្រទេសទាំងពីរ
មុននឹងសមាហរណកម្មអាស៊ានមកដល់
ជារឿងសំខាន់ដែលទាមទារឲ្យមានកាចូលរួមពីយុវជន៖
«នៅពេលដែលយើងចូលជាសមាជិកអាស៊ាន ប្រជាជនកម្ពុជា
នឹងមានចំណាកស្រុកទៅមករវាងប្រទេសមួយទៅប្រទេសមួយ
ដូច្នេះការចំណាកស្រុកដោយស្របច្បាប់
គឺរឿងសំខាន់ដែលត្រូវតែធានាមានសុវត្ថិភាពរវាងប្រជាជនកម្ពុជា
ដើម្បីចៀសវាងបញ្ហាណាមួយ»។
ជាសមាជិកស្រាវជ្រាវលើប្រធានបទការធ្វើជំនួញរវាងប្រជាជនកម្ពុជា
និងថៃ ម្នាក់ទៀត កញ្ញា កេសា ជានិស្សិតសាកលវិទ្យាល័យភាសាបរទេស
បាននិយាយថា ថ្វីបើគម្រោងស្រាវជ្រាវនេះតូចក៏ពិតមែន
តែវាជាចំណែកមួយជួយកសាងសន្តិភាពរវាងប្រជាជនប្រទេសទាំងពីរឲ្យ
កាន់តែប្រសើរឡើង។ កញ្ញាថា
បើទោះប្រជាជនមានទំនាក់ទំនងល្អលើការដោះដូរពាណិជ្ជកម្ម
ក៏នៅតែមានភាពយឺតយ៉ាវលើការត្រួតពិនិត្យ
និងខ្វះការយកចិត្តទុកដាក់ពីសមត្ថកិច្ចព្រំដែន៖ «»។
ចំណែកឯមន្ត្រីកម្មវិធីដៃគូសន្តិភាពក្នុងតំបន់នៃអង្គការ
គណៈកម្មការសហរដ្ឋអាមេរិក លោក ឈិត មុន្នី យល់ថា
គម្រោងស្រាវជ្រាវតាមតំបន់ព្រំដែនរបស់និស្សិតទាំងពីរប្រទេសគឺជា
រឿងសំខាន់
ព្រោះបង្ហាញពីតួនាទីរបស់យុវជនដើម្បីកសាងសន្តិភាពរវាងគ្នាទៅវិញ
មក។ លោកបន្តថា ភាគច្រើន ពលរដ្ឋ
ពិសេសយុវជនតាមតំបន់ព្រំដែនតែងជួបបញ្ហាចំណាកស្រុក កង្វះការអប់រំ
ហើយបញ្ហាទាំងនេះនឹងរាំងស្ទះដល់ទំនាក់ទំនង
និងផលប្រយោជន៍របស់ប្រទេសទាំងពីរ
ដូច្នេះលោកលើកទឹកចិត្តយុវជនចំពោះសកម្មភាពណាដែលជួយកសាងសន្តិភាព
ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៖ «តួនាទីនៃការសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់សំខាន់ណាស់ ជាជាងការគិតពីប្រដាប់អាវុធ ឬជាតិនិយមជ្រុល»។
ក្នុងគម្រោងការតាំងពិព័រណ៍
«តួនាទីរបស់យុវជនក្នុងការកសាងកិច្ចសហប្រតិបត្តិការសន្តិភាពអាស៊ាន»
ដែលបានរៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា នាទីក្រុងភ្នំពេញ
ក្រុមនិស្សិតកម្ពុជា និងថៃ
នឹងយកលទ្ធផលសិក្សារបស់ពួកគេចែករំលែកទៅកាន់យុវជនកម្ពុជា
និងយុវជនថៃ តាមរយៈយុទ្ធនាការសន្តិភាពនានា
ដើម្បីកសាងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង៕
Source: http://www.rfa.org/khmer/news/social-economy/cam-tha-students-join-research-project-06202015074150.html
Saturday, June 20, 2015
Thursday, June 18, 2015
English Club - ASEAN Integration, U.S. Embassy
Source: https://www.flickr.com/photos/usembassyphnompenh/sets/72157654488691109
ក្លឹបភាសាអង់គ្លេស មានសមាជិកជាង ២០ នាក់ ដែលជួបគ្នា មួយខែម្តង នៅមជ្ឈមណ្ឌលធនធានពត៌មាន។
ក្លឹបនេះផ្ដល់នូវបរិយាកាសល្អ សំរាប់អ្នកដែលមានបំណងហ្វឹកហាត់ភាសាអង់គ្លេសរបស់ពួកគេ តាមរយៈការពិភាក្សា និងសកម្មភាពផ្សេងៗទៀត។
ប្រធានបទសំរាប់ការពិភាក្សាក្នុងខែនេះ គឺ "ការធ្វើសមាហរណកម្មអាស៊ាន" ។ អ្នកចូលរួមមានឱកាសប្រើ វាក្យសព្ទអង់គ្លេសនានា តាមរយៈការពិភាក្សាលើសំណួរដូចជាតើ ឱកាសអ្វីដែលពួកគេអាចទទួលបានពីប្រទេសផ្សេងៗ ក្នុងអាស៊ាន និងថាតើពួកគេមានស្គាល់ អាហារូបករណ៍ សំរាប់សមាជិកអាស៊ានឫទេ ហើយថាតើពួកគេចង់ដាក់អាហារូបករណ៍នឡឫទេ?
English Club consists of more than 20 members who meet once a month at the Information Resource Center.
It provides a welcome environment where those who wish to improve their English come together to practice their English through discussion and other activities.
This month topic of discussion is "ASEAN integration." The participants were able to use various vocabulary by discussing on such questions as what opportunities they can gain from other countries in ASEAN, and what ASEAN scholarship they have heard of and if they are interested in applying for that scholarship.
[U.S. Embassy photo by Un Yarat]

Subscribe to:
Posts (Atom)