រឿងអាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០៣
នាង បទុម មានអារម្មណ៍រំភើបក្តុកក្តួលក្នុងចិត្តឥតឧបមា តាំងពីពេលដែលបានជួបបុរសជំទង់ដ៏ស្រស់សង្ហារនោះមក ដោយគេងមិនលក់បកមិនរហើយអស់ជាច្រើនរាត្រី។ យប់មួយ នាងអង្គុយគិតស្រមើស្រម៉ៃ សញ្ជឹកសញ្ជឹងសំឡឹងមើលមេឃជាមួយហ្វូងផ្កាយដ៏ស្រស់បំព្រងដែលចែងចាំងពន្លឺភ្លីភ្លេកពាសពេញមេឃាមករកនាង។ រីឯក្រឡេកមើលទៅព្រះចន្ទយ៉ាងមូលក្រឡង់វិញ វាហាក់ដូចជាកំពុងបញ្ចេញសាមញញឹមដ៏Cuteមករកនាងអ៊ីចឹងដែរ។ ប្រៀបដូចជាការផ្តល់កំលាំងចិត្ត និងក្តីសង្ឃឹមមកឲ្យនាងអញ្ចឹង។ ក្រោយពេលអង្គុយគិតនឹកមមីមួយសន្ទុះមក។
“តើខ្ញុំកំពុងគិតរវើរវាយស្អីនឹង?” បទុមសួរខ្លួនឯង
ពេលនោះ នាងបានប្រាប់ខ្លួនឯងថា ឈប់គិតទៀតទៅ! វាមិនបានប្រយោជន៍អីទេ! វាមិនអាចកើតឡើងបានទេ!
រំពេចនោះ នាងហាក់ដូចជាលឺសំឡេងអ្វីម្យ៉ាងមកប្រាប់នាងថា ត្រូវហើយ! ឈប់គិតរវើយរវាយដោយឥតមានសកម្មភាពទៅ! ហើយក៏បន្តទៀតថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកត្រូវចេះចាប់យកឳកាសកុំឲ្យវារំលងផុតទៅដោយម្ម៉ងសៅ។ ពោលគឺ ប្រសិនបើអ្នកធ្វើខុស អ្នកត្រូវហ៊ានសារភាពរាល់កំហុសនោះ ផ្ទុយទៅវិញប្រសិនបើធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាម្នាក់ហើយ អ្នកត្រូវហ៊ានសារភាពទៅគេ ព្រោះការស្រលាញ់មិនមែនជាកំហុសទេ។ ពេលធ្វើខុស យើងនៅហ៊ានសារភាពបាន ចុះទម្រាំក្តីស្រលាញ់មិនមែនជាកំហុសឯណា។ “ហេតុអ្វីយើងមិនអាចសារភាពបាន?”
“តើសំឡេងមកពីណា?” បទុម ឆ្ងល់។
នាងខំដើរសំឡឹងរកមើលគ្រប់ទិសទីពេញបន្ទប់ តែមិនឃើញមានមនុស្សសោះ។ ទើបក្រោយនាងក្រឡេងមើលទៅលើមេឃ ហើយនាងគិតថា ប្រហែលជាសំឡេងនេះ ព្រះច័ន្ទជាអ្នកបន្លឺមករកនាងហើយមើលទៅ។ លុះមកសន្ទុះក្រោយមក នាងបានយកសំដីនោះមកគិតព្រមជាមួយនឹងក្តីសង្ឃឹមញញឹមក្នុងចិត្ត ហើយមិនបានយូរប៉ុន្មានផង។ នាងក៏ចូលគេងដោយសេចក្តីស្ងប់សុខនារាត្រីនោះ។ លុះដល់ព្រឹកឡើង បទុម បានក្រោកពីដំណេកដូចសព្វមួយដង ហើយបន្តរៀបចំខ្លួនទៅសាលាដោយទឹកមុខស្រស់បស់ញញឹមប្រិមប្រ័យ។ ពេលទៅដល់សាលា៖
“យី! សំឡាញ់, ទឹកមុខរបស់ឯងដូចជាស្រស់បស់ម៉្លេះថ្ងៃនេះវើយ” មិត្តសំឡាញ់របស់នាងបទុម គឺនាង វត្តី បានសួរ។
“អឺ! គ្មានស្អីទេ! ប្រសិនមកពីគ្នាបានគេងលក់ដ៏ស្កប់ស្គាល់នៅយប់ម៉ិញ” បទុម បានឆ្លើយព្រមជាមួយនឹងស្នាមញញឹម។
“ឯងប្រកដហើយថាគ្មានអ្វីលាក់បាំងគ្នានោះ!” វត្តីសួរ។
“ចាស! គ្មានទេ!” នាង បទុមឆ្លើយដោយភ្នែកក្រឡេបក្រឡាប់។
“ឯង! កុហកគ្នាហើយបទុម! គ្នាទើបតែស្គាល់ឯងមែនពិត តែគ្នាយល់ចិត្តឯងច្បាស់ណាស់” វត្តីនិយាយបន្ត!
បន្ទាប់ពីសួរដេញដោលគ្នាមួយសន្ទុះមុនពេលចូលរៀននោះ។ បទុម ក៏ដាច់ចិត្តប្រាប់មិត្តសំឡាញ់របស់នាង ដោយបានរ៉ាយរ៉ាប់ប្រាប់ដំណើរដើមទងទាំងអស់ទៅវត្តី ហើយអោយវត្តីសន្យាថាមិនប្រាប់រឿងនេះទៅអ្នកណាទៀត។ ហើយវត្តីក៏យល់ព្រម។ មួយសន្ទុះក្រោមមក សំលេងជួងក៏បានបន្លឺឡើង មឺងៗៗៗ... អស់រយៈពេលបីដង។ ក្រោយពេលគោរពទង់ជាតិរួចរាល់ហើយ ពួកនាង និងសិស្សនុសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលថ្នាក់រៀនរៀងៗខ្លួន។
នៅពេលចេញលេងម្តងៗ ពេលនាងបានឃើញបុរសក្នុងក្តីសុបិន្តនាងដើរកាត់ថ្នាក់រៀនរបស់នាងម្តងៗ ចិត្តនាងញ៉ាប់ញ័ររកថ្លែងអ្វីមិនចេញទល់តែសោះ។ ពិសេស ពេលនាងបាននៅក្បែរ និងវាចារផ្តោះផ្តង់ជាមួយកំលោះជាសិស្សរៀមច្បងរូបនោះម្តងៗ ហើយនាងពិតជាត្រេកអរមែនទែន ពេលឃើញបុរសកំពូលស្នេហ៍ក្នុងដូងចិត្តរបស់នាងធ្វើរឿងល្អៗជាច្រើនមកលើនាង។
ប៉ុន្តែក្រោយមក អ្វីៗកន្លងទាំងប៉ុន្មានធ្វើអោយនាងខូចចិត្ត និងឈឺចិត្តស្អិតទ្រូងនិយាយមិនចេញត្រឹមតែមួយប្រព្រិចភ្លែកប៉ុណ្ណោះ ក្រោយពេលរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងការពិតអត់លាក់លាមនៅថ្ងៃមួយ។
សូមរង់ចាំតាមតានអានភាគ០៤ ដែលជាភាគបន្ត!
Tuesday, September 6, 2016
Sunday, September 4, 2016
រឿងអាថ៌កំបាំងស្នេហ៍ | Mystery of Love _ Part 02
អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២
និទានដោយខ្ញុំបាទ ពៅ តារា
ភាគ០២
ក្រោយពេលបានទៅសិក្សានៅអនុវិទ្យាល័យនោះបានមួយរយៈ នាង បទុម ហាក់ដូចមានទឹកចិត្តសប្បាយរីករាយមែនទែនសម្រាប់ការឆ្នាំសិក្សាថ្មី ២០០៦-២០០៧ របស់នាងជាមួយនឹងមិត្តភ័ក្រ្តថ្មីប្រុសស្រីរបស់នាងក្នុងការសិក្សាចំណេះដឹងទូទៅដ៏ស៊ីជម្រៅមួយកម្រិតទៀត ដែលធ្វើអោយនាងជក់ចិត្តដិតអារម្មណ៍ក្នុងការក្រេបយកចំណេះដឹងថ្មីៗជាមួយលោកគ្រូអ្នកគ្រូយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ វាហាក់ដូចពិភពលោកដ៏ថ្មីមួយសម្រាប់នាងក្នុងការឈានជើងចូលមកដល់នៅសាលាដ៏ល្អស្រស់បំព្រងមួយនេះ ដែលពីមុនឡើយ នាងមិនដែលនឹងគិត ឬនឹកស្មានដល់នោះទេ។ វាហាក់ដូចខុសគ្នាពីកាលដែលនាងមកដល់សាលានេះដំបូង។ នាងពិតជាមានអារម្មណ៍ថា ឯកកោណាស់។ តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរស្ថានការណ៍ដ៏លំបាកតានតឹងមួយនោះ ក្រោយពេលមួយរយៈ។ នាងរៀនប្រឈមមុខនឹងអ្វីដែលនាងកំពុងតែជួប ហើយដើរឆ្ពោះទៅមុខដោយឥតមានងាករេ។ ទោះបីជា ការធ្វើដំណើររបស់នាងហាក់ដូចមិនសូវងាយស្រួលក៏ពិតមែន តែនាងរីករាយនឹងខ្សែជីវិតបែបនេះ។ ជារៀងរាល់ថ្ងៃ នាងតែងក្រោកពីដំណេកពីព្រលឹមម៉ោង៥ទាបភ្លឺ ដើម្បីស្រុះស្របអាហារពេលព្រឹត្ត និងរៀបចំខ្លួនមុននឹងចេញដំណើរទៅសលាររៀនអោយទាន់ពេល។ ព្រោះ នាងត្រូវចេញពីផ្ទះនៅម៉ោងប្រហែល៦ព្រឹក ដើម្បីទៅអោយដល់សាលារៀននៅម៉ោងជិត៧។ បើមិនដូច្នោះទេ ប្រសិនបើនាងទៅដល់យឺត ឬមិនទាន់ពេលគោរពទង់ជាតិនោះទេ គឺច្បាស់ណាស់ ថានាងនឹងត្រូវទទួលពិន័យពិតជាមិនខានឡើយ។ ទោះបីជា នាងជាមនុស្សរហ័សរហួនយ៉ាងនេះក្តី តែមានថ្ងៃមួយនាងត្រូវបានទទួលពិន័យអោយដងទឹកស្រោចផ្កានៅបរិវេណសាលាចំនួន៥ឡាំង ព្រោះតែនាងបានមកសាលាយឺតប្រហែកកន្លះម៉ោង ដោយសារថ្ងៃនៅម៉ូតូរបស់នាងបានបែកកង់តាមផ្លូវដោយធ្វើដំណើរពីទិសខាងកើតលិច។ ពោលគឺ ធ្វើដំណើរពីផ្ទះរបស់នាងទៅសាលារៀនពីព្រលឹមចេញ ហើយព្រលប់ចូល។ ថ្ងៃនោះហើយ បានធ្វើអោយនាងមិនអាចបំភ្លេចបានព្រោះថ្ងៃនោះបានភ្លក់រសជាតិល្វីងជូរចត់ជាលើកដំបូងនៅឯសាលារបស់នាង។ តែមិនបានប៉ុន្មាននាទីផង អ្វីៗបានប្រែជាស្រស់បំព្រងទៅវិញ ភាពល្វីងជូរចត់បានបន្សាបបន្តិចម្តងៗជាមួយភាពផ្អែមល្ហែងឡែមៗលាយលំដោយអារម្មណ៍ពុះកញ្ច្រូល និងភ័យផងអរផង ដោយស្ទើរតែហាស្តីមិនរួច ហើយបិទមាត់មិនជិត។ ពពកខ្មៅប្រែក្លាយជាពពកស មេឃស្រទុំបែរជាស្រឡេះ ផ្កាស្រពោនបែរជារីកស្គុះស្គៀយ ដើមឈើក្រៀមស្វឹតបែរជាបៃតងខ្ចី។ ថ្ងៃនោះ មានសិស្សជាច្រើនបានមកយឺតដូចនាង បទុម ដែរ ម្ល៉េះហើយអ្នកគ្រប់គ្នាត្រូវទទួលពិន័យដូចៗគ្នា។ ពេលនាងចូលទៅដល់ថ្នាក់រៀន នាងបានអង្គុយតុជាមួយមិត្តរួមថ្នាក់របស់នាងដូចសព្វដង តែនាងអង្គុយបណ្តើរ និយាយបណើរទៅកាន់មិត្តរបស់នាងថា ថ្ងៃនេះគ្នាពិតជាសួយណាស់។
មិត្តភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលាត្រូវសាលាដាក់ពិន័យទៀត។
មិត្តភ័ក្រ្តនាង បទុម គឺឈ្មោះនាង វត្តី បានសួរនាងថា តើហេតុអ្វីបានជាឯងមករៀនយឺតម៉្លេះថ្ងៃនេះ?
បទុម៖ ព្រោះតែម៉ូតូគ្នា វាបែកកង់តាមផ្លូវនឹងណា! ហើយមកដល់សាលាត្រូវសាលាដាក់ពិន័យទៀត។
វត្តី៖ តែទឹកមុខរបស់ឯងថ្ងៃនេះ ដូចជាស្លន់ស្លោរ ហើយមុខឯងឡើងក្រហមខុសពីធម្មតា តើឯងកើតអី សំឡាញ់?
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដងទឹក៥ឡាំងក្រោមកណ្តាលថ្ងៃហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាមពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយនាងភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែមមកជិតនាងដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។
ប៉ុន្មានសប្តាហ៍ក្រោយមក...!
បទុម៖ គ្នា! គ្មានអីឯណា! ប្រហែលមកពីគ្នា ត្រូវទទួលពិន័យអោយដងទឹក៥ឡាំងក្រោមកណ្តាលថ្ងៃហើយមើលទៅ។
វត្តី៖ មិនមែនអញ្ចឹងទេដឹងអី?
បទុម៖ ពិតមែនណា! ប៉ុន្តែតាមពិតទៅ កាលពីព្រឹកនោះ នាងបានជួបបុរសម្នាក់ បុរសរូបរាងសង្ហារម្នាក់នោះបានមកសួរនាំនាងខណៈពេលដែលត្រូវទទួលពិន័យជាមួយគ្នា។ ដូច្នេះហើយ ធ្វើអោយនាងភ័យផងអរផងពេលខ្លួននាងមានបុរសសង្ហារដែលមានរូបខ្ពស់ សម្បូរស្រអែមមកជិតនាងដូច្នោះ។ វាហាក់ដូចជាធ្វើអោយអារម្មរណ៍របស់នាងអណ្តែងអណ្តូលលើវេហា។
ប៉ុន្មានសប្តាហ៍ក្រោយមក...!
Friday, September 2, 2016
រឿងអាថ៌កំបាំងស្នេហ៍ | Mystery of Love _ Part 01
អាថ៌កំបាំងស្នេហ៍ (Mystery of Love)
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១
និទានដោយខ្ញុំបាទ ពៅ តារា
ភាគទី០១
គ្រាមួយមានគ្រួសារមួយរស់នៅយ៉ាងសប្បាយរីករាយ សើចក្អកក្អាយពេញក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃព្រមជាមួយសេចក្តីស្រលាញ់ សណ្តុះប្រណីរវាងកូនៗ និងឪពុកម្តាយក្នុងស្រុកមួយនៃខេត្តបាត់ដំបង គឺស្រុកខ្នាច់រមាស។ នាង បទុម គឺជាកូនពៅនៅក្នុងគ្រួសារមួយនោះ។ នាងជានារីខ្មែរគ្រប់លក្ខណ៍ សុភាពរាបសារ ចេះដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ ទោះបីជានាងទើបតែរៀនត្រឹមថ្នាក់ទី៦ក៏ដោយ។ នាង បទុម ចូលចិត្ត និងឧស្សាហ៍ព្យាយាមរៀនសូត្រណាស់។ ជារៀងរាល់ឆ្នាំ នាងតែងតែមានមុខក្នុងការទទួលប័ណ្ណសរសើរកិត្តិយសពីសាលាដែលនាងកំពុងសិក្សានោះជានិច្ច។ ក្រៅពីការរៀនសូត្រដ៏ពូកែជាមួយភាពវ័យឆ្លាតរបស់នាង នាងក៏ស្ទាត់ជំនាញក្នុងការធ្វើម្អូបផងដែរ គឺធានាថាប្រសិនបើអ្នកណាបានភ្លក់ហើយមិនអាចដកចិត្តបាន ហើយតែងតែសរសើរថា ពិតជាឆ្ងាញ់ត្រូវមាត់ណាស់! ដូច្នេះហើយទើបនាងជាកូនស្រីពៅម្នាក់ដែលឪពុកម្តាយរបស់នាងស្រលាញ់ និងយកចិត្តទុកដាក់នាងខ្លាំងជាទីបំផុតក្នុងចំណោមបងប្អូនរបស់នាងទាំងបីនាក់ ពោលគឺបងប្រុសច្បងបងស្រីរបស់នាង។ រាល់ពេលទំនេរ នាងកម្រចេញទៅខាងក្រៅជាមួយមិត្តភ័ក្រ្តណាស់។ ផ្ទុយទៅវិញ នាងឆ្លៀតពេលទំនេរ នោះហើយ ដើម្បីជួយធ្វើការងារផ្ទះបន្ថែមជាមួយអ្នកបំរើក្នុងផ្ទះរបស់នាងទៅវិញ។ នៅឆ្នាំ២០០៦ គឺឆ្នាំចុងក្រោយបំផុតរបស់នាង បទុម ព្រោះនាងត្រូវបញ្ចប់ពីកម្រិតបឋមសិក្សាពីសាលាបឋមសិក្សាក្នុងស្រុករបស់នាង ហើយផ្លាស់ទៅបន្តសិក្សាថ្នាក់អនុវិទ្យាល័យនៅស្រុកបវេល ដែលរៀងឆ្ងាយពីផ្ទះរបស់នាងបន្តិចដែលធ្វើអោយគ្រួសាររបស់នាងមានការបារម្ភណ៍ពីនាងក្នុងការធ្វើដំណើរទៅរៀន ព្រោះថាគ្រួសាររបស់នាងជាអ្នករកស៊ីជួញដូរ ដូច្នេះមិនមានពេលទំនេរជូននាងទៅសាលារៀនឡើយ។ ចំពោះឯបងៗរបស់នាងវិញ ពួកគេជាប់រៀននៅសកលវិទ្យាល័យឯណោះ។ ម្ល៉ោះហើយមានតែឲ្យនាងធ្វើដំណើរទៅសាលារៀនដោយខ្លួនឯង ឬជាមួយមិត្តភ័ក្រ្តប៉ណ្ណោះ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះវាដូចជាឆ្ងាយគួរសមដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមានជីវភាពក្សត់ខ្សោយមិនមានលទ្ធភាពមករៀនដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទងជាមួយមិត្តភក្រ្ត័ថ្មីៗនៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។
នាង បទុមត្រូវបង្ខំធ្វើដំណើរទៅសាលារៀនដោយម៉ូតូឃ្លិក (Click) របស់នាងដោយខ្លួនឯង។ ដំបូងឡើយ ពេលនាងទើបចូលបវេសនកាលថ្មីជាមួយសាលាថ្មីនោះ នាងហាក់ដូចជាមិនសូវសប្បាយចិត្តទេ ព្រោះនាងមិនទាន់ស្គាល់អ្នកណាទេ។ ដោយសារសាសានោះវាដូចជាឆ្ងាយគួរសមដែរ។ ដូច្នេះមិត្តភ័ក្រ្តចាស់ៗរបស់នាងដែលមានជីវភាពក្សត់ខ្សោយមិនមានលទ្ធភាពមករៀនដូចជានាងទេ។ តែមិនរំលងបានប៉ុន្មានថ្ងៃផង នាងក៏មានការប្រាស្រ័យទាក់ទងជាមួយមិត្តភក្រ្ត័ថ្មីៗនៅអនុវិទ្យាល័យនោះជាបន្តហូរហែរ។
Friday, August 26, 2016
I, Dara PEOU and Oknha Dr. Mengly J. Quach, Book Launch
កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០-១១:០០ ព្រឹក
ទីកន្លែង៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាម៉ៅសេទុង) សាលសន្និសីទ សូវ ហុងគុយ ជាន់ទី១៧
អាសយដ្ឋាន៖ អគារលីម គីមណយ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ទីកន្លែង៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង (សាខាម៉ៅសេទុង) សាលសន្និសីទ សូវ ហុងគុយ ជាន់ទី១៧
អាសយដ្ឋាន៖ អគារលីម គីមណយ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន
ខ្ញុំសូមថ្លែងអរគុណចំពោះលោកពូ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានចែករំលែកនូវចំណេះដឹង ដំបូន្មានល្អៗនៅក្នុងសៀវភៅរ បស់លោកពូ “ទស្សនៈអាជីវកម្ម” និងសៀវភៅ “ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ” ដែលជាស្នាដៃនិពន្ធរបស់បងប្រុស ដាមិន...។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំ ពៅ តារា
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីខ្ញុំ ពៅ តារា
Sunday, August 21, 2016
Workshop#2 Grow Your Business in Digital World
On 20th August, Kumnit Creative organized a digital marketing
workshop, “Grow Your Business in Digital World”, the first of the
series workshop on digital marketing. It is a workshop aiming to raise
the awareness of the power of digital marketing in Cambodia, and how
they can leverage it for the business growth. The content includes
Social media marketing (heavily talked about Facebook since it is the
best social media marketing in Cambodia), Email marketing, Website and
blogs, SEO, SEM, and SMS marketing. (Context/Ref. Kumnit Creative)
Thursday, February 18, 2016
Welcome to the EducationUSA Fair 2016
That's amazing event for volunteers and especially for students who really learned from the universities or colleges booths in the event such as: EducationUSA, Virginia Commonwealth University, Randolph-Macon College, NYU Tradon School of Engineering, Highline College, Student Visas, Aviation Institute of Maintenance, San Mateo County Community College District (Cañada College & Skyline College), Orange Coast College, San Jose State University, Cambodia Science & Engineering, Miami University, The University of Arizona, Hult International Business School, Edmond Community College, YSEALI, Concordia University Wisconsin, University of Oregon American English Institute, Northeast Wisconsin Technical College and State University of New York at Plattsburgh. | ||||
Click here to see more on facebook of U.S. Embassy, Phnom Penh |
See more photos: Click Here! |
Click Here to see news on Thmey Thmey |
Thanks you Mrs. Danni for give me a T-shirt as a gift from College of San Mateo! |
With Mrs. Danni Redding Lapuz, International Education Manager at International Student Center, College of San Mateo |
Wednesday, February 17, 2016
Love You My Students 2015
Here's my beloved students' photo at Chhbar Ompov Primary School in the Global Peace Foundation of Teaching Program! |
More Photos with American English for Educators
Visit here: ClassroomPhoto1, ClassroomPhoto2, ClassroomPhoto3, ClassroomPhoto4 |
Subscribe to:
Posts (Atom)